ថៃ៖ រូបថតប៉ុន្មានសន្លឹករបស់ តារាសម្តែងកំប្លែង លេងទឹកមុខកំប្លែងស្ងួត Tukky Sudarat ដែលតារាស្រីរូបនេះ ទៅលេងសមុទ្រ កំពុងតែធ្វើឲ្យ អ្នកលេងបណ្តាញសង្គម ទទួលបានការអស់សំណើច ដោយសារតែ ការលេងស្ទាយ៍ ខុសពីតារាស្រីដទៃទៀត។

ជាក់ស្តែង តារាសម្តែងស្រីដ៏ល្បីល្បាញបំផុត  ដែលតែងធ្វើឲ្យមហាជន សើចចុកពោះ រូបនេះ បានធ្វើឲ្យអ្នកតាមដាន ក៏ដូចជាហ្វេន នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម ហួសជាខ្លាំងក្នុងការស្លៀករ៉ូបវែងអន្លាយ ពណ៌លឿងចែងចាំង ជាមួយវែនតាខ្មៅ ជាពិសេសនោះ ក្នុងការលេងទឹកមុខស៊ិចស៊ីទៀតផងនោះ បានធ្វើឲ្យគ្រប់ប្លង់ កាន់តែទាក់ទាញថែមមួយកម្រិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាស្រីវ័យ ៤១ ឆ្នាំរូបនេះ ក៏ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ អ្នកគាំទ្រ ជាមួយប៉ុន្មានប៉ុស្តិ៍ ដែលរូបនាងបានបង្ហោះសុទ្ធសឹងតែស្អាតៗ ដោយស្ថិតលើកប៉ាល់ធ្វើដំណើរលើផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ លើសពីនេះ ក្នុងការលេងស្ទាយ៍បែបនេះទៀតផងនោះ ឃើញហើយ ពិតជាទាក់ភ្នែកតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Tukky
Tukky
ឈុតរបស់Tukky ទៅលេងសមុទ្រ
ឈុតរបស់Tukky ទៅលេងសមុទ្រ
ឈុតរបស់Tukky ទៅលេងសមុទ្រ
ឈុតរបស់Tukky ទៅលេងសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]