បរទេស៖  ក្រុមនៅពីក្រោយរថយន្ត Bloodhound ដែលជារថយន្ដអង់គ្លេសរចនាឡើងដើម្បីផ្តួលកំណត់ត្រាល្បឿនបើកលើដីរបស់ពិភពលោក កំពុងស្វែងរកម្ចាស់ថ្មី។ ម្ចាស់បច្ចុប្បន្នគឺលោក Ian Warhurst បានជួយសង្គ្រោះគម្រោងនេះពីការបំផ្លិចបំផ្លាញផ្នែកហិរញ្ញវត្ថុកាលពីខែធ្នូឆ្នាំ2018។ នៅក្នុងសេចក្តីប្រកាសសារព័ត៌មានក្រុម Bloodhound បានពន្យល់ថា ការរីករាលដាលនៃជំងឺកូរ៉ូណានិងសេដ្ឋកិច្ចអង់គ្លេសដែលមានភាពច្របូកច្របល់ផងនោះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការស្វែងរកការរៃអង្គាសប្រាក់ និងប៉ះពាល់ពេលវេលាក្នុងការប៉ុនប៉ងបំបែកឯតទគ្គកម្មពិភពលោក។  

(រូបភាព៖ Tom McCarthy / Bloodhound LSR)
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Warhurst បានអនុវត្តគម្រោងនេះជាមួយនឹងហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីបញ្ចប់ដំណើរការសាកល្បងមួយចំនួននៅអាហ្វ្រិកខាងត្បូង។ ទាំងនេះបានកើតឡើងនៅក្នុងខែតុលា និងខែវិច្ឆិកាឆ្នាំ 2019។ ក្រុមការងារសង្ឃឹមថាព្រឹត្តិការណ៍ដ៏សំខាន់នេះ រួមជាមួយនឹងការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានផង នឹងធ្វើឱ្យមានចំណាប់អារម្មណ៍ និងចុងក្រោយទាក់ទាញការផ្តល់ហិរញ្ញប្បទានថ្មី។ ប៉ុន្តែមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ផ្តល់ហិរញ្ញប្បទានសោះ។ លោក Warhurst បានមានប្រសាសន៍ថា៖ «នៅដំណាក់កាលនេះដោយគ្មានថវិកាបន្ថែម យើងមានជម្រើសតែមួយគត់គឺត្រូវបិទកម្មវិធី ឬដាក់គម្រោងលក់ដើម្បីអនុញ្ញាតឱ្យអ្នកក្រោយបន្តគម្រោងនេះ។»

Bloodhound ត្រូវចាំបាច់បំពាក់រ៉ុក្កែត monopropellant ដើម្បីបំបែកកំណត់ត្រាល្បឿនបំផុតលើដីដែលបច្ចុប្បន្នគឺ 763MPH និងឈានដល់គោលដៅដែលចង់បានរបស់ក្រុមគឺយកឱ្យបាន 1,000MPH។ ក្រុម Bloodhound ប៉ាន់ស្មានថាពួកគេត្រូវការទឹកប្រាក់8លានផោនបន្ថែមទៀត ដើម្បីបញ្ចប់ការដំឡើងរ៉ុក្កែតហើយយកយាននោះត្រឡប់ទៅអាហ្វ្រិកខាងត្បូងវិញ៕

(រូបភាព៖ Bloodhound LSR/Twitter)
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]