តៃប៉ិ៖ ខណៈពេលដែលភាពតានតឹងជាមួយមហាយក្សចិន កំពុងតែឡើងកម្តៅកាន់តែខ្លាំង កោះតៃវ៉ាន់បានបង្ហាញសាច់ដុំដោយការធ្វើសមយុទ្ធលើដែនអាកាសរបស់ខ្លួននៅថ្ងៃអង្គារនេះ ក្នុងទម្រង់នៃការធ្វើសង្គ្រាមផ្សេងៗដើម្បីបង្ហាញពីការត្រៀមខ្លួនជាស្រេច ក្រោយពីយន្តហោះចម្បាំងចិនរាប់សិបគ្រឿង បានហោះចូលតំបន់ការពារដែនអាកាសរបស់កោះនេះបន្តបន្ទាប់។
តៃវ៉ាន់ដែលជាដែនកោះតូចនៅកៀកនឹងប្រទេសចិន បាននឹងកំពុងបង្ហាញការព្រួយបារម្ភ ចាប់តាំងពីមានការលុកលុយទ្រង់ទ្រាយធំដោយយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកចិន ចូលទៅភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារអាកាសរបស់ខ្លួនកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ស្របពេលក្រុមនាវាដឹកយន្តហោះចម្បាំងសហរដ្ឋអាមេរិក បើកលូនលយចូលមកកាន់តំបន់សមុទ្រចិនខាងត្បូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ភាគីចិននៅមិនទាន់បានផ្តល់ការពន្យល់ជាសាធារណៈ ចំពោះសកម្មភាពហោះហើរទ្រង់ទ្រាយធំនៃកងយន្តហោះរបស់ខ្លួន កាលពីចុងសប្តាហ៍កន្លងទៅនេះនៅឡើយទេ។ ហើយទន្ទឹមនឹងនោះ ទីក្រុងវ៉ាស៊ីនតោនក៏បានអំពាវនាវឱ្យចិនបញ្ឈប់ការដាក់សម្ពាធលើកោះតៃវ៉ាន់ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការការពារដែនកោះប្រជាធិបតេយ្យមួយនេះ។
ជុំវិញបញ្ហានេះដែរ វរសេនីយ៍ឯក Lee Ching-shi បានលើកឡើងថា ខណៈដែនអាកាសកោះតៃវ៉ាន់កំពុងរងការគំរាមកំហែង យន្តហោះចម្បាំងតៃវ៉ាន់គ្រប់ប្រភេទ បានបំពាក់អាវុធទំនើបៗរួចជាស្រេច ដើម្បីត្រៀមឆ្លើយតបរាល់សកម្មភាពឈ្លានពានរបស់យន្ដហោះចិន ហើយកងកម្លាំងតៃវ៉ាន់ ក៏បានប្តេជ្ញាថានឹងការពារដែនកោះមួយនេះឱ្យខាងតែបាន។
គួរឱ្យដឹងដែរថា កងទ័ពអាកាសតៃវ៉ាន់ទទួលបានការបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញ ប៉ុន្តែបើទោះជាយ៉ាងណាក្តី ដែនកោះមួយនេះមានចំនួនយន្តហោះចម្បាំងតិចខ្លាំងណាស់ បើធៀបជាមួយនឹងប្រទេសចិន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]