បាត់ដំបង ៖ ពិតណាស់ ជឿជាក់អ្នកទាំងអស់ប្រាកដជាស្គាល់ អ្នកនាង គង់ សុជាតិ ពិធីការិនីវ័យចាំ មិនចេះចាស់រូបនេះគ្រប់ៗគ្នាហើយ តាមរយៈការលេចមុខជាញឹកញយនៅក្នុងកម្មវិធីល្បីឈ្មោះធំៗរបស់កម្ពុជា ជាមួយគ្នានេះ អ្វិដែលមិនអាចលះបាំងនោះគឺ អ្នកនាងមានស្នេហាខុសជំនាន់។
ទន្ទឹមនឹងនេះ យើងក៏បានស្គាល់លោក ជា វិបុល ស្វាមីអ្នកនាងផងដែរ។ បើទោះវ័យខុសគ្នាមែន តែមហាជនពិតជាសុំសរសើរខ្លាំងនិង ច្រណែនមិនតិចទេ ពីរសជាតិស្នេហារបស់អ្នកទាំងពីរ។ លើសពីនេះទៅទៀត នេះក្លាយជារឿងសាមញ្ញហើយ ដែលគេឧស្សហ៍នឹងឃើញអ្នកទាំងពីរ បង្ហាញភាពសប្បាយរីករាយជាមួយគ្នា យ៉ាងមានក្តីសុខដូច ស្វាមីភរិយាទើបរៀបការថ្មីថ្មោង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា ក្នុងថ្ងៃទី ២៦ ខែមករានេះ លោក ជា វិបុល បានបង្ហោះរូបភាពយ៉ាងមានក្តីសុខ លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ភ្ជាប់ជាមួយការតុបតែងខ្លួនយ៉ាងប្លែកភ្នែក មើលមួយភ្លែតដូចតួក្នុងរឿងតុក្កតាខ្លាំងណាស់។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរ រឹតតែមើលទៅស្រស់បំព្រង ដោយរួមជាមួយនឹងទេសភាពស្រស់ត្រកាល នៃវាលពណ៌បៃតងបែបនេះ។
ព្រមគ្នានេះ លោក ជា វិបុល បានសរសេរសំណេរខ្លីមួយថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]