ភ្នំពេញ៖ យោងតាមលិខិតលេខ៣០៥ អយក/ កប្រឡ ចុះថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ និងត្រូវបានបង្ហោះចែកផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងថ្ងៃនេះ បានចេញសេចក្តីជូនដំណឹងនៃការទទួលយកបញ្ជឺលទ្ធផលប្រលង និងកាលបរិច្ឆេទ ដែលសិស្សអាចដកយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលង២១ ធ្នូ ឆ្នាំ២០២០បាន។

សេចក្តិជូនដំណឹង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្អែកលើសេចក្តីជូនដំណឹងនេះ សិស្សានុសិស្សដែលត្រូវបានក្រសួង និងរាជរដ្ឋាភិបាលសម្រេចឲ្យជាប់ស័្វយប្រវត្តិ ដោយមិនចំបាច់ប្រលងទាំងអស់នោះ អាចទទួលបានសញ្ញាបត្រ ដែលនិងត្រូវបានចែកនៅតាមមន្ទីរអប់រំ និងនាយកដ្ឋានកិច្ចការប្រលង ចាប់ពីថ្ងៃទី២ ខែកុម្ភ: នេះតទៅ។

អាស្រ័យហេតុនេះ សូមសិស្សានុសិស្សទាំងអស់ទៅធ្វើការដក និងទទួលយកសញ្ញាបត្រនេះ នៅតាមមន្ទីរអប់រំរបស់ខ្លួន ចាប់ពីថ្ងៃទី២ ខែកុម្ភ: ខាងមុខនេះតទៅនេះ៕

មន្ទីរអប់រំ យុវជន និងកិឡា
បាក់ឌុបឆ្នាំ២០២០

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]