កូរ៉េខាងត្បូង ៖ ទោះបីជាឆ្នាំ ២០២០ គឺជាឆ្នាំដែលពិភពលោក ជួបគ្រោះមហន្តរាយនៃរោគរាតត្បាតកូវីដ-១៩ ក្ដី ប៉ុន្តែក្នុងវិស័យរឿងភាគកូរ៉េ ហាក់មានសន្ទុះគាំទ្រខ្លាំង គួរឲ្យកត់សម្គាល់ ដោយសារតែមហាជន ជាពិសេសហ្វេនៗ មានពេលសម្រាកនៅផ្ទះច្រើន ហើយបានទស្សនារឿងភាគកូរ៉េល្បីៗទាំងនេះ។
ជាការពិតណាស់ ទន្ទឹមនឹងនេះដែរ រឿងភាគកូរ៉េប្រចាំឆ្នាំ ២០២០ ដែលទទួលបានការគាំទ្រខ្លាំង ពីសំណាក់ហ្វេនៗគ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេស និងក្រៅប្រទេស បានធ្វើតារាសម្ដែងប្រុសស្រីទាំងនេះ ក៏ត្រូវបានហ្វេនចាប់អារម្មណ៍ខ្លាំងផងដែរ ពិសេសជាមួយនឹងឈុតសម្លៀកបំពាក់ ដែលពួកគេស្លៀកនៅក្នុងរឿង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ស្ទាយ៍សម្លៀកបំពាក់ទាំងនេះ សុទ្ធតែជាឈុតតម្រូវតាម ឈុតឆាកនៃសាច់រឿងទាំងអស់ ដែលឆ្លុះបញ្ចាំងពីភាពទាក់ទាញខុសៗគ្នា នៃអត្តចរិតរបស់តួអង្គនីមួយៗ ប៉ុន្តែតារាសម្ដែងស្រីស្រស់ស្អាតទាំងនេះ ពិតជាសាកសមនឹងស្ទីលសម្លៀកបំពាក់ប្រភេទនេះយ៉ាងខ្លាំង៕
តោះចង់ដឹងថា តើម៉ូតសម្លៀកបំពាក់របស់តួស្រី ក្នុងរឿងភាគកូរ៉េណាខ្លះ ដែលល្បីហើយមានប្រជាប្រិយភាពជាងគេ?
ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
១. ម៉ូតសម្លៀកបំពាក់របស់ Seo Ye Ji ក្នុងរឿង It’s Okay to Not Be Okay
២. ម៉ូតសម្លៀកបំពាក់របស់ Son Ye Jin និង Seo Ji Hye ក្នុងរឿង Crash Landing on You
៣. ម៉ូតសម្លៀកបំពាក់របស់ IU ក្នុងរឿង Hotel Del Luna
៤. ម៉ូតសម្លៀកបំពាក់របស់ Hwang Jung Eum ក្នុងរឿង Mystic Pop-Up Bar
៥. ម៉ូតសម្លៀកបំពាក់របស់ Lee Ji Ah Kim So Yeon និង Eugene ក្នុងរឿង The Penthouse
៦. ម៉ូតសម្លៀកបំពាក់របស់ Kim Hee Ae និង Han So Hee ក្នុងរឿង The World of the Married
៧. ម៉ូតសម្លៀកបំពាក់របស់ Kim Da Mi និង Kwon Nara ក្នុងរឿង Itaewon Class
៨. ម៉ូតសម្លៀកបំពាក់របស់ Moon Ga Young ក្នុងរឿង Find Me in Your Memory
៩. ម៉ូតសម្លៀកបំពាក់របស់ Go Ara ក្នុងរឿង Do Do Sol Sol La La Sol
១០. ម៉ូតសម្លៀកបំពាក់របស់ Hwang Seung Eon ក្នុងរឿង XX
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]