អូស្ត្រាលី៖ កាលម្សិលមិញនេះ បុរសម្នាក់ដែលជាអ្នកធ្វើដំណើរផ្សងព្រេង បានបង្ហាញពីវីដេអូខ្លីមួយ ដែលខ្លួនហ៊ានយកជីវិតមកលេងប្រឡែងលេងជាមួយសត្វពស់ថ្លាន់នៅក្នុងព្រៃមួយ ក្បាលដោយមិនខ្លាចវាបង្កគ្រោះថ្នាក់ទៅកាន់ខ្លួនទាល់តែសោះ។

ដោយឡែក បុរសម្នាក់នេះមានឈ្មោះ Miller Wilson មានអាយុ១៨ឆ្នាំ បានធ្វើដំណើរទៅកាន់ព្រៃមួយកន្លែងដែលមានទីតាំងនៅភាគខាងជើងប្រទេសអូស្ត្រាលី ហើយក៏បានថតវីដេអូបង្ហាញពីសកម្មភាពខ្លួនចូលទៅជិតសត្វពស់មួយក្បាលដែលមានប្រវែងប្រហែលជា៣ម៉ែត្រ ពេលដំបូងខណៈកំពុងតែឈរក្នុងទឹកនោះ ពស់មួយក្បាលនោះបានវាមកលើបុរសម្នាក់នេះ ហាក់បីដូចជាចង់ចឹក អញ្ចឹងធ្វើឲ្យលោកលាន់មាត់ដោយលេងសើចជាមួយពស់ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Miller Wilson 

ប៉ុន្តែក្រោយពីនិយាយបែបនេះមក វាក៏ហែលតាមទឹកធ្វើមិនដឹង ឃើញដូច្នេះហើយទើបបុរសម្នាក់នេះក៏ហែលតាមវាកិតៗ ដោយក្នុងបំណងដេញវាឲ្យត្រឡប់ទៅលើគោកវិញ។

 គួររម្លឹកដែរថា Miller Wilson គ្មានអារម្មណ៍ភ័យខ្លាចចំពោះសត្វព្រៃនោះទេ ដោយសារតែលោកបានធ្វើការសិក្សាស្រាវជ្រាវអំពីប្រភេទសត្វនានា ដោយខ្លួនឯង តាំងពីអាយុ១១ឆ្នាំមកម្ល៉េះ ហើយក៏ចងក្រងជាវីដេអូសម្រាប់ទុកឲ្យអ្នកទស្សនាបានឈ្វែងយល់អំពីវាផងដែរ៕

សូមចូលទស្សនារូបភាពនិង វិដេអូខាងក្រោម៖

Miller Wilson
លោក Miller Wilson និង សត្វពស់
លោក Miller Wilson និង សត្វពស់
ពស់ថ្លាន់ដែលមានប្រវែងប្រហែល៣ម៉ែត្រ
វីដេអូទាំងស្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]