ភ្នំពេញ៖ ធនាគារភីភីស៊ីប៊ែង​ មានសេចក្ដីសោមន្សក្នុងការប្រកាស ជាសាធារណៈ​នូវ ផលិតផល កម្ចីសម្រាប់កម្ចីអាជីវកម្មថ្មីមួយមានឈ្មោះថា ឥណទាន៣០០ ។ ​​គោលបំណងចម្បងគឺអាចផ្ដល់ជូនដល់ម្ចាស់អាជីវកម្ម នូវការរង់ចាំយ៉ាងខ្លីបំផុតសម្រាប់ ការយល់ ព្រមអនុម័ត ក្នុងរយៈពេល៣ថ្ងៃ។ អតិថិជននឹងទទួលបានអត្រាការប្រាក់ថេរ៩,៩៩% ក្នុងមួយឆ្នាំ លក្ខខណ្ឌ​ការប្រាក់នេះគឺសម្រាប់ ទាំងប្លង់រឹង និងប្លង់ទន់។ ​​បន្ថែមនឹងអត្រាការប្រាក់ដ៏ល្អប្រសើរ​  ម្ចាស់ សហគ្រាសធនតូច និងមធ្យមអាចខ្ចី បានចាប់ពី​១ម៉ឺនដុល្លាររហូតដល់ ៣០ម៉ឺនដុល្លារ​ជាមួយរយៈពេលសងត្រលប់ ១២០ខែ​ កាន់តែពិសេសនោះគឺមានការអនុគ្រោះការសងប្រាក់ដើមក្នុងឆ្នាំទី១។​

 ឥណទាន៣០០
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការលើកកម្ពស់សក្ដានុពលផ្នែកហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ​ គឺជាតម្លៃស្នូលរបស់ ធនាគារភីភីស៊ីប៊ែង ជាពិសេសនៅពេលនិយាយដល់ សហគ្រាសធុនតូច និងមធ្យមដែល ជាកត្តាជំរុញកំណើនសេដ្ឋកិច្ច​ដ៏ សំខាន់។​​ ចាប់តាំងពីការចុះ អនុសារណៈយោគយល់គ្នា ជាមួយ IFC និង ការបង្កើត កម្ចីនៃក្ដី សុបិន្ត​សម្រាប់ សម្រួល ដល់សហគ្រាសធុនតូច និងមធ្យម យើងបានយល់ច្បាស់ អំពីតម្រូវការរបស់ ពួកគាត់ កាន់តែច្បាស់។ ឥណទាន ៣០០ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បី ផ្តល់ប្រាក់កម្ចីអាជីវកម្ម ឱ្យកាន់ តែងាយស្រួលសម្រាប់ សហគ្រាសធុនតូចនិងមធ្យមដែលមានបំណងចង់ពង្រីកខ្លួន ឬមាន បញ្ហាផ្សេងៗ ទាក់ទងនឹងអាជីវកម្មរបស់ពួកគេ។

ធនាគារភីភីស៊ីប៊ែង ទទួលស្គាល់ថាគម្លាតមួយចាំបាច់ត្រូវភ្ជាប់រវាងសហគ្រាសធុនតូចនិងមធ្យម និង​សេវាកម្ម ធនាគារដោយធានា បាននូវភាពងាយស្រួល និងរហ័សក្នុងការទទួល បានហិរញ្ញវត្ថុ ជាមួយ នឹងការ កែលម្អ លក្ខខ័ន្តិកៈ និងដំណើរការ រដ្ឋបាលក្នុងការដាក់ស្នើរឥណទាន៣០០​ នេះ ។​ ម្ចាស់អាជីវកម្មដែលមានបំណង ចង់ប្រើប្រាស់សេវាកម្ច ឥណទាន ៣០០ ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅ គ្រួសារឬសៀវភៅស្នាក់នៅ។ ឯកសារចាំបាច់ផ្សេងៗទៀត រួមមានវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ និងមាត្រានៃការដាក់បញ្ចូលក្នុងបញ្ជីពាណិជ្ជកម្ម ក៏ដូចជា MOA របស់ពួកគេ (អនុស្សរណៈនៃសមាគម) ក្នុងករណីដែលម្ចាស់ភាគហ៊ុនដទៃទៀតចូលរួម។

 ឥណទាន៣០០

ធនាគារភីភីស៊ីប៊ែង សង្ឃឹមថានឹងចូលរួមចំណែកក្នុងដំណើរការនៃការស្តារឡើងវិញរបស់ប្រទេសកម្ពុជាបន្ទាប់ពី Covid-19 ជាមួយនឹងការដាក់ពាក្យសុំប្រាក់កម្ចីដំណើរ ការវាយតម្លៃដែល អាចផ្តល់នូវសន្តិសុខហិរញ្ញវត្ថុ ជូនដល់សហគ្រាសធុនតូចនិងមធ្យមជាច្រើនដែលមានតម្រូវការចាំបាច់បំផុត នៅពេលនេះ។

សម្រាប់ព័តមានបន្ថែមសូមចូលទៅកាន់តំណ www.ppcb.com.kh ដើម្បីជជែកផ្ទាល់ ឬទំនាក់ទំនងមកកាន់​ 023 909 909​ / 096 3 909 909៕

ធនាគារភីភីស៊ីប៊ែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]