បរទេស៖ ការហោះហើរទៅកាន់ស្ថានីយអវកាសជាលក្ខណៈឯកជនដំបូង ត្រូវបានគេប្រកាសកាលពីថ្ងៃអង្គារ ដោយមានបុរសបីនាក់ ដែលម្នាក់ៗចំណាយ55លានដុល្លារ ដើម្បីធ្វើដំណើរតាមរ៉ុក្កែតរបស់ SpaceX ។
ពួកគេនឹងត្រូវដឹកនាំដោយអតីតអវកាសយានិករបស់អង្គការណាសា Michael Lopez-Alegria ដែលឥឡូវនេះធ្វើការឱ្យក្រុមហ៊ុន Axiom Space ដែលជាក្រុមហ៊ុនរៀបចំការហោះហើរនេះ នៅខែមករាឆ្នាំក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Mike Suffredini នាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន Axiom បានមានប្រសាសន៍ថា នេះជាការហោះហើរឯកជនលើកដំបូងទៅកាន់ស្ថានីយអវកាសអន្តរជាតិ។ វាមិនធ្លាប់មានពីមុនមកទេ។
Suffredini បានប្រាប់ Associated Press. ថាខណៈដែលអ្នកដឹកនាំបេសកកម្មនេះ លោក Michael Lopez-Alegria ជាមនុស្សល្បីក្នុងផ្នែកអវកាស បុរសបីនាក់ផ្សេងទៀតគ្រាន់តែជាមនុស្សធម្មតាដែលចង់ឡើងទៅទីអវកាសប៉ុណ្ណោះ ហើយយើងបានផ្តល់ឱកាសនោះឱ្យពួកគេ។
ក្រុមអ្នកធ្វើដំណើរដំបូងនេះនឹងចំណាយពេល8ថ្ងៃនៅលើស្ថានីយអវកាស ដែលពួកគេត្រូវចំណាយពេល1ឬ2 ថ្ងៃដើម្បីទៅដល់ទីនោះដោយជិះយានអវកាស SpaceX Dragon ដែលហោះចេញពី Cape Canaveral ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។
អតិថិជនទាំងបីដំបូងរបស់ Axiom នេះរួមមាន លោក Larry Connor ដែលជាសហគ្រិនផ្នែកអចលនទ្រព្យនិងបច្ចេកវិទ្យាមកពី Dayton, Ohio លោក Mark Pathy អ្នកហិរញ្ញវត្ថុជនជាតិកាណាដា និងអ្នកជំនួញអ៊ីស្រាអែលលោក Eytan Stibbe។
អវកាសយានិកឯកជនម្នាក់ៗត្រូវឆ្លងកាត់ការធ្វើតេស្តវេជ្ជសាស្ត្រ ហើយនឹងទទួលបានការបណ្តុះបណ្តាលរយៈពេល15សប្តាហ៍។ លោក Larry Connor អាយុ70ឆ្នាំនឹងក្លាយជាមនុស្សចាស់ជាងគេទី2 ដែលហោះហើរនៅទីអវកាស បន្ទាប់ពីលោក John Glenn ក្នុងឆ្នាំ1998 ក្នុងអាយុ77ឆ្នាំ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]