យល់ដឹង៖ ដូចគ្រប់គ្នាបានជ្រាបហើយ ព្រះរាជាណាចក្រកម្ពុជា គឺជាដែនដីនៃទីកន្លែងទេសចរណ៍ មានទាំងប្រាសាទបុរាណ ឆ្នេរសមុទ្រ ភ្នំ ដែលជាទីគួរឱ្យទាក់ទាញសម្រាប់អ្នកទេសចរណ៍ក្នុងស្រុក និង ក្រៅស្រុក។
ចង់ដឹងថាកន្លែងដែលអស្ចារ្យមានអ្វីខ្លះ យើងទៅមើលទាំងអស់គ្នាណា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ខេត្តសៀមរាប
ខេត្តសៀមរាបគឺជាខេត្តដែលត្រូវបានគេទទួលស្គាល់ថា ជាទីកន្លែងដែលសម្បូរទៅដោយប្រាសាទបុរាណជាពិសេសគឺប្រាសាទអង្គរវត្តតែម្តង។ ប្រាសាទអង្គរវត្តគឺជាទីសក្ការៈសាសនា និង វប្បធម៍ដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាទីកន្លែងពេញនិយមបំផុតសម្រាប់អ្នកទេសចរណ៍កម្ពុជា និង បរទេស។ ជាការពិតណាស់ ប្រាសាទអង្គរវត្តគឺជាវិមានសាសនាដ៏ធំនៅក្នុងពិភពលោក។
អ្វីដែលដែលអ្នកទស្សនាទៅលេងអង្គរ មិនគួររំលងនោះគឺការមើលថ្ងៃលិចនៅប្រាសាទតែម្តង។ ម្យ៉ាងវិញទៀត មានរឿងជាច្រើនដែលធ្វើក្រៅពីដើរគយគន់ប្រាសាទនោះ គឺ ការដើរលេងពេលរាត្រី នៅផ្សាររាត្រី ដែលមានមនុស្សដ៏ច្រើនកុះករ និង មានទំនិញគ្រប់ប្រភេទ ដែលអាចជ្រើសរើសតាមការពេញចិត្ត។
២. រាជធានីភ្នំពេញ
ភ្នំពេញគឺជារាជធានី និង បេះដូងរបស់កម្ពុជា គឺជាទីក្រុងដែលមានស្រស់ស្អាត ហើយក៏ជាទីក្រុងដែលកំពុងរះយ៉ាងលឿននៅអាស៊ី។ នៅក្នុងទីក្រុងភ្នំពេញ អ្នកទស្សនាទីកន្លែងប្រវត្តិសាស្រ្តសំខាន់ៗដូចជា ព្រះបរមរាជវាំង វត្តភ្នំ ផ្សារធំថ្មី វិមានឯករាជ្យ សារមន្ទីរជាតិជាដើម។ និងទីកន្លែងដែលមិនអាចបំភ្លេចនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាគឺ សារមន្ទីរគុកទួលស្លែង និង សារមន្ទីរវាលពិឃាដជើងឯក។ ហើយក៏មានសកម្មភាពកម្សាន្តផ្សេងទៀតដែលអាចធ្វើបាននោះគឺ ការជិះទូកពេលថ្ងៃលិច នៅមុខព្រះបរមរាជវាំង និង ជិះកង់កម្សាន្តទៅកោះដាច់ជាដើម។
៣. ខេត្តកែប
ខេត្តកែបត្រូវបានស្គាល់យ៉ាងច្បាស់ដោយសារតែឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជាមួយក្តាមសមុទ្រដ៏ឆ្ងុញឆ្ងាញ់ នៅផ្សារក្តាម។ អ្វីដែលពិសេសនោះគឺភ្ញៀវទេសចរណ៍អាចទៅកម្សាន្តនៅកោះទន្សាយ ដោយការជិះទូកប្រមាណ៣០ នាទី និង ស្នាក់នៅទីនោះនៅពេលយប់តែម្តង។
អ្វីដែលទេសចរណ៍គួរធ្វើ ទៅលេងផ្សារក្តាមកែបសម្រាប់អាហារសមុទ្រស្រស់ៗ ដើរកម្សាន្តនៅព្រៃជាតិកែប ហែលទឹកនៅឆ្នេរសមុទ្រកែប ទៅលេងកោះទន្សាយជាដើម។
៤. ខេត្តមណ្ឌលគិរី
ស្ថិតនៅភាគឥសាន្តនៃប្រទេសកម្ពុជា ជាប់ព្រំដែនវៀតណាម មណ្ឌលគិរី គឺជាកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតជាទីបំផុត ដែលអ្នកទេសចរណ៍គួរទៅលេងកម្សាន្ត។ មណ្ឌលគិរី មានទេសភាព និង អាកាសធាតុត្រជាក់ជាងតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា ដោយមានផ្លូវចុះឡើងៗ ដូចជាកូនភ្នំ អាចឱ្យអ្នកទេសចរណ៍រីករាយទេសភាពដ៏ស្រស់ត្រកាលបែបធម្មជាតិ ទោះបានទៅប៉ុន្មានដង ក៏មិនចេះជិនណាយដែរ។
ក្នុងដំណើរកម្សាន្តទៅមណ្ឌលគិរី អ្នកអាចទៅកម្សាន្តនៅទឺកធ្លាក់ប៊ូស្រា និង ចំការកាហ្វេ នៅខេត្តមណ្ឌលគិរីផងដែរ និង ពិសេសជាងនោះគឺដើរមើលដំរី និង ទៅលេងជនជាតិភាគតិចនៅទីនោះ។
៥. ខេត្តព្រះសីហនុ
ក្រុងព្រះសីហនុ គឺជាក្រុងដែលស្ថិតប៉ែកខាងត្បួងនៃប្រទេសកម្ពុជា ដោយបានប្តូរឈ្មោះនៅក្នុងឆ្នាំ ១៩៦៤ ដំបូងឡើយមានឈ្មោះដើមថា ក្រុងកំពង់សោម ក្រោមមកទៀតក៏ត្រូវបានដូរឈ្មោះមកជា ក្រុងព្រះសីហនុ ដើម្បីរំលឹកដល់ស្នាព្រះហស្ថរបស់ព្រះបាទ សម្តេច នរោត្តម សីហនុ។ ក្រុងព្រះសីហនុ មានទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនកន្លែង ជាពិសេសគឺឆ្នេរសមុទ្រតែម្តង។
និយាយដល់ក្រុងព្រះសីហនុ គេប្រាកដជាគិតដល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា មានដូចជា ឆ្នេរអូឈើទាល ឆ្នេរឯករាជ្យ ឆ្នេរសមុទ្រសុខា ឆ្នេរអូរត្រេះ ឆ្នេរហាវៃ ជាដើម។
ឆ្នេរអូរឈើទាល គឺជាឆ្នេរដែលមានសោភ័ណ្ឌភាពដ៏ស្រស់ស្អាត ក្នុងចំណោមឆ្នេរដទៃទៀត ឆ្នេរនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន និង ជាឆ្នេរដ៏ល្បីល្បាញរបស់កម្ពុជាយើង។
ឆ្នេរឯករាជ្យ ក៏ជាឆ្នេរដ៏ស្រស់បំព្រងផងដែរ ដែលមានភ្ញៀវទេសចរណ៍ទៅលេងដ៏ច្រើនកោះករ ឆ្នេរនេះមានព្រំប្រទល់ខាងលិចជាប់ឆ្នេរហាវៃ និង ខាងកើតជាប់ឆ្នេរសុខា។
អ្វីដែលពិសេសនោះ ខេត្តនេះ មានកោះស្រស់ស្អាតជាច្រើនដូចជា កោះរ៉ុងសន្លឹម កោះពស់ កោះសេះ កោះឬស្សី កោះថ្មី និង កោះជាច្រើនផ្សេងទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]