តៃវ៉ាន់៖ កាលពីថ្មីៗនេះ នៅលើគេហទំព័រ Sina បានរាយការណ៍មកថានេះ តារាសម្តែងស្រីជួរមុខ Ruby Lin ស្គាល់គ្រប់គ្នាស្គាល់ថាជា ចៀវៃ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ឃោសនាខ្សែភាពយន្តថ្មីរបស់នាង។

ក្នុងនោះផងដែរ តារាស្រីរូបនេះ ក៏បានផ្តល់កិច្ចសំភាសន៍មួយ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាក់ស្តែងក្នុងឱកាសនេះដែររូបនាង បានចែករំលែកដោយស្មោះត្រង់ជាមួយអ្នកគាំទ្រ អំពីផែនការមានផ្ទៃពោះលើកជាទី ២ ជាមួយ តារាសម្តែងប្រុស Wallace Huo។ ជាមួយការចែករំលែក អំពីផែនការមានផ្ទៃពោះរបស់តារាសម្តែងរូបនេះ ត្រូវបានលើកឡើងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ruby Lin

យ៉ាងណាមិញ ជាមួយនឹងពាក្យដែលបានចែករំលែកខាងលើនេះ ត្រូវបានគេសង្កេតឃើញថា គូស្វាមីភរិយាតារាមួយគូនេះ គ្រាន់តែចង់ផ្តោតការស្រលាញ់លើកូនស្រីរបស់ពួកគេ ដោយមិនមានគម្រោងយកកូនទី ២ នោះទេ។ ហើយនេះក៏ជាសំនួរមួយ ដែលបណ្តាញសារព័ត៌មាននិងអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង និងកំពុងក្លាយជាប្រធានបទ គេលើកមកនិយាយទូទាំងប្រទេសចិនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Wallace Huo និង  Ruby Lin
Wallace Huo និង Ruby Lin
Ruby Lin
Ruby Lin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]