បរទេស៖ ក្រុមតារាវិទូបានរកឃើញភពចម្លែកមួយ ដែលអាចពង្រីកការយល់ដឹងរបស់យើង អំពីចក្រវាល។ បើយោងតាមការរាយការណ៍របស់គេហទំព័រ Gizmodo បានឲ្យដឹងថា ក្រុមការងារមកពីសាកលវិទ្យាល័យ Harvard និងមជ្ឈមណ្ឌល Smithsonian’s Center ផ្នែករូបវិទ្យាតារាសាស្ត្របានប្រទះឃើញ ភពឧស្ម័នយក្សមួយដែលមានចម្ងាយ៥៧៥ឆ្នាំពន្លឺពីពួកយើង។
ភពមួយនេះត្រូវបានគេឲ្យឈ្មោះថា WASP-62b ហើយវាមានគន្លងនៅជិតផ្កាយរបស់វា ដែលនាំឲ្យការធ្វើដំណើរជុំវិញផ្កាយរបស់វាប្រើពេលតែ៤.៥ថ្ងៃ (ឬរយៈពេល៤.៥ថ្ងៃក្នុងមួយឆ្នាំ)។ ដោយសារគន្លងដ៏សែនជិត ហេតុនេះសីតុណ្ហភាពនៅលើភពនេះគឺក្ដៅខ្លាំងណាស់ ហើយមិនតែប៉ុណ្ណោះវាក៏មិនមានពពកផងដែរ។ វាជាលើកទីពីរហើយ ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញទីតាំងនៃភពដែលគ្មានពពកបែបនេះ ដែលគេជឿថាវាពិតជាកម្រខ្លាំងណាស់ ដែលមានចំនួនតិចជាង៧ភាគរយនៃភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភព WASP-62b នៅក្នុងឆ្នាំ២០១២ ប៉ុន្តែរហូតមកដល់ពេលថ្មីៗនេះ ពួកគាត់មិនបានសិក្សាបរិយាកាសរបស់វាទេ។ អ្នកដឹកនាំការសិក្សាមួយនេះ លោក Munazza Alam បានអង្កេតតាមរយៈវិធីសាស្ត្រ spectroscopic ពីតេឡេទស្សន៍អវកាសហូប៊ល ដើម្បីរកឃើញវត្តមានដ៏ខ្លាំងនៃសូដ្យូម ដែលជាធាតុមួយនឹងត្រូវបានបាំង ប្រសិនបើមានពពកនៅក្នុងបរិយាកាសរបស់ភពនោះពិតមែន។ ក្រុមតារាវិទូបានទទួលតម្រុយតូចៗ ដែលថាសូដ្យូមពិតជាមានមែន ដូច្នេះភពមួយនោះគ្មានពពកនោះទេ។
គេនឹងបន្តអង្កេតបន្ថែម នៅពេលតេឡេទស្សន៍ជំនាន់ថ្មី James Webb Space Telescope មកដល់ ហើយវានឹងជួយផ្ដល់ចម្លើយកាន់តែច្រើន ដើម្បីការសិក្សាដ៏វែងឆ្ងាយថែមទៀត។ វាក៏នឹងជួយឲ្យយើងស្វែងយល់ ថាតើភពមួយនោះកកើតឡើងយ៉ាងដូចម្ដេច និងថាតើវាមានលក្ខណៈខុសគ្នាយ៉ាងណាជាមួយភពដែលមានពពក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]