សង្គម៖  នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ កាលពីប៉ុន្មានម៉ោងមុននេះ​ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបង្ហោះនៅលើ ផេក Facebook របស់លោកផ្ទាល់ ដោយបានបញ្ជាក់ថា ឯកឧត្តមនឹងបន្តចូលរួមបរិច្ចាគប្រាក់បៀវត្សប្រចាំខែ ចំនួន៧ ខែ ដោយគិតចាប់ពីខែ កុម្ភៈ ដល់ខែសីហា ឆ្នាំ​២០២១ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។

គួរបញ្ជាក់ថា នេះគឺជាលើកទីពីរហើយដែល ឯកឧត្តម ឃួង ស្រេង បានបន្តបរិច្ចាគប្រាក់បៀវត្សប្រចាំខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយលើកទីមួយ ឯកឧត្តម បានបរិច្ចាគប្រាក់បៀវត្ស ៧ខែ ដូចគ្នារួចមកហើយ ចាប់ពីខែ មេសា ដល់ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះក៏បានសបញ្ជាក់យ៉ាងច្បាស់ពីទឹកចិត្ត និង បេះដូងស្រលាញ់គិតគូរពីសុខទុក្ខប្រជាជនជាធំ ដោយឯកឧត្តម បានបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩៕

សូមទស្សនារូបភាពខាងក្រោម៖

ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ​
លិខិត របស់ឯកឧត្តម ឃួង ស្រេង ជូន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]