អុីតាលី៖ កាលពីថ្មីៗនេះ ប្រទេសអ៊ីតាលីប្រកាសបិទការប្រើប្រាស់កម្មវិធី TikTok ជាបណ្ដោះអាសន្នសម្រាប់អ្នកប្រើប្រាស់មួយចំនួនដែលមិនទាន់គ្រប់អាយុ ដោយគោលការណ៍នេះបានធ្វើឡើយដោយតែមាន ក្មេងស្រីម្នាក់បានស្លាប់ដោយសារការចូលរួមលេងនូវ ល្បែងមួយនៅក្នុង Tiktok។
ដោយឡែក អាជ្ញាធរប្រទេសអ៊ីតាលីបានប្រកាសបិទមិនឱ្យអ្នកប្រើប្រាស់ប្រើកម្មវិធី TikTok ប្រសិនបើពុំមានការបញ្ជាក់ច្បាស់លាស់អំពីអាយុរបស់ពួកគេរហូតដល់ ថ្ងៃទី១៥ ខែកុម្ភៈ នៅពេលដែលអាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវទាក់ទងទៅនឹងករណីក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ត្រូវបានស្លាប់បន្ទាប់ពីកុមារីនេះបានចូលរួមនៅក្នុងកម្មវិធី “Blackout Challenge” តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម TikTok។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើអ្វីទៅជា Blackout Challenge ? តើមានឥទ្ធិពលអ្វីខ្លះ? ល្បែងនេះគឺជាប្រភេទល្បែងលេងសើចក្នុងចំណោមក្មេងៗវ័យជំទង់ ដោយរាំងខ្ទប់ខ្យល់អុកស៊ីសែនកុំឱ្យចូលទៅដល់ខួរក្បាលរបស់ពួកគេ ប៉ុន្តែក្រុមវេជ្ជបណ្ឌិតតែងតែបានធ្វើការអប់រំ និងការព្រមានពីភាពគ្រោះថ្នាក់នៃល្បែងនេះ។
គួរបញ្ជាក់ផងដែរថាកាលពីខែធ្នូឆ្នាំកន្លងទៅ អាជ្ញាធរអ៊ីតាលីបានប្ដឹងក្រុមហ៊ុន TikTok ដោយចោទប្រកាន់ថាក្រុមហ៊ុនពុំមានការយកចិត្តទុកដាក់ក្នុងការ ការពារសុវត្ថិភាពរបស់កុមារ មិនត្រឹមតែប៉ុណ្ណោះរដ្ឋាភិបាលក៏បានរិះគន់ ដែលក្រុមហ៊ុនអនុញ្ញាតឱ្យក្មេងតូចៗអាចចុះឈ្មោះប្រើកម្មវិធីរបស់ពួកគេបានទៀតផង។
ដោយឃើញពីភាពគ្រោះថ្នាក់ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះហើយ ដែលនាយកដ្ឋានតែងតែស្នើសុំឱ្យអាណាព្យាបាលត្រូវស្វែងយល់ និងតាមដាន ការប្រើប្រាស់ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមរបស់កូនចៅពួកគេ ហើយលោកអ្នកគួរតែមានការប្រុងប្រយ័ត្ននៅពេលដែលឃើញ ពួកគេមានការផ្លាស់ប្ដូរអាកប្បកិរិយាខ្លាំងនោះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]