ភ្នំពេញ៖ ឡូយអស់ទាស់! កាលពីក្នុងឱកាសអបអរឆ្លងឆ្នាំសកលកន្លងទៅនេះ JINRO IS BACK បានជូនកាដូយ៉ាងពិសេសទៅកាន់តារាលើបណ្ដាញសង្គមជាច្រើននាក់ ដែលធ្វើអោយពួកគេម្នាក់ៗសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបរីករាយយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សJINRO IS BACK បានជូនកាដូដល់តារាល្បីលើបណ្ដាញសង្គមចំនួន ១១នាក់រួមមាន Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath, Omg Girls Dance Crew, Maily
ខណៈពេលដែលបើកប្រអប់កាដូ កញ្ញា Scarlett Bii បានសម្តែងអារម្មណ៍សប្បាយរីករាយក្នុងពេលដែលបានឃើញប្រអប់ដែលមានស្រា Jinro is Back ចំនួន ៤ដប បណ្តោងសោ ស្ទីកឃ័រ និងតុក្កតារូបគីង្គក់ពណ៌ខៀវ ក្រណាត់សើមសម្លាប់មេរោគ និងកែវចំនួនពីរ។
កញ្ញា Scarlett និយាយថា កាដូដែល JINRO IS BACK ជូនគឺសាកសមល្មមសម្រាប់ឱកាសឆ្លងឆ្នាំសកល ដើម្បីអបអរពិធីឆ្លងឆ្នាំថ្មីនេះ។
ជាតារា Facebook ហើយក៏ជា Youtuber ម្នាក់ លោក Heng ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្រោយពីបើកប្រអប់កាដូថា ខ្ញុំមានការភ្ញាក់ផ្អើលមែនទែនជាមួយនឹងកាដូពី JINRO IS BACK ដែលបានផ្តល់ជូនលោកក្នុងឱកាសថ្ងៃឆ្លងឆ្នាំថ្មី។
Heng ក៏បានបន្ដថា៖
ដូច្នេះ មានឆ្ងល់អត់ថាកាដូនោះមានរូបរាងបែបណាទៅ? ប្រសិនបើចង់ឃើញ សូមកុំភ្លេចចូលទៅមើលវីដេអូនេះទាំងអស់គ្នាណា៎៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]