ថៃ៖ ពិតណាស់ ប្រសិនបើក្រឡេកមកមើលតារាស្រីថៃ Pat Napapa វិញបានសបញ្ជាក់ឲ្យដឹងពីកាតព្វកិច្ចកូនកតញ្ញូយ៉ាងច្បាស់។ ដូចដែរបានដឹងហើយថា ក្រោយពីលែងលះរួចមក Pat ត្រូវទទួលរងបន្ទុកគ្រួសារជាទម្ងន់ ដោយខ្លួនត្រូវរកប្រាប់មកផ្គត់ផ្គង់គ្រួសារ ដែលមានកូនប្រុស និងម្តាយដែលធ្លាក់ខ្លួនឈឺសម្រាកមួយកន្លែង។
គួរបញ្ជាក់ថា បើទោះបីជារវល់មមាញឹកយ៉ាងណា តែរូបនាងមិនភ្លេចមើលថែម្តាយដែលឈឺឡើយ។ ថ្មីៗនេះ Pat បានបង្ហាញពីទម្លាប់ពេលព្រឹករបស់នាងមុនទៅធ្វើការ។ ពិតណាស់ នោះគឺជា ការមើលថែម្តាយឈឺរបស់ខ្លួន គួរបន្ថែមទៀតថា រូបនាងត្រូវចាប់ផ្តើមទៅទិញបបរសម្រាប់អ្នកម្តាយនៅម៉ោង ៨ព្រឹក បន្ទាប់មកត្រូវផ្លាស់កន្ទបថ្មីឲ្យគាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីគួរឲ្យកត់សម្គាល់នោះគឺ រូបនាងមើលទៅហាក់បីដូចជា មានជំនាញខ្លាំងណាស់ក្នុងការងូតទឹក សម្អាតខ្លួនឲ្យអ្នកម្តាយ។ មិនតែប៉ុណ្ណោះ រៀងរាល់ព្រឹក រូបនាងគឺជាអ្នកដែលត្រូវបញ្ចុកបបរឲ្យអ្នកមានគុណ នេះដោយសារតែគ្រូពេទ្យបានផ្តាំផ្ញើឲ្យមានការប្រយ័ត្នប្រយែងខ្លាំងជាមួយនឹងចំណីអាហាររបស់គាត់ ក្រោយពេល ដែលខ្លួនបានធ្វើឲ្យម្តាយទៅដល់មាត់ទ្វារយមរាជក៏ព្រោះម្ហូបអាហារបានស្ទះនៅបំពង់ក។
តាមរយៈវីដេអូនេះ អ្នកប្រាកដជាដឹងថា ការមានកូនស្រីកតញ្ញូម្នាក់អាចមើលថែខ្លួនពេលជរាទៅ គឺពិតជាមានមោទនភាពប៉ុណ្ណាហើយ។ ទន្ទឹមនឹងនេះ វាក៏ធ្វើឲ្យអ្នកដឹងផងដែរថា Pat ជាស្ត្រីរឹងមាំដល់កម្រិតណា ខណៈពេលខ្លួនទទួលបន្ទុកច្រើនបែបនេះ តែខ្លួននាងនៅតែញញឹមដដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលវីដេអូខាងក្រោមទាំងអស់គ្នា ៖
![](https://s9.kh1.co/32/32cef033797328278db8491174fd6e5edb27587d.jpg)
![](https://s9.kh1.co/a1/a13b9a87f06c4d0bb0bdb7c250d2942771d6e90c.jpg)
![](https://s9.kh1.co/ea/ea156f26efed9f3e3581991c886c391a48660e0e.jpg)
![](https://s9.kh1.co/e1/e1b2486723a5e3c98325628d0d6f8ce6b29e0b99.png)
![](https://s9.kh1.co/42/4276e5666cc48078dcd57882f120e0bc8514c0f1.png)
![](https://s9.kh1.co/93/932bea353bca5adf35961f3b7eccac4fadab82b3.png)
![](https://s9.kh1.co/39/39de3ba3254858253f6b26b631801c7cee579ea8.png)
![](https://s9.kh1.co/13/133fbb36b99235047c2ad13a003d06eb2182346e.png)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]