សង្គម៖ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ មានហេតុការណ៍គួរឱ្យរន្ធត់មួយកើតឡើង ដែលបានបណ្តាលឱ្យក្មេងប្រុសវិទ្យាល័យម្នាក់បាត់បង់ជីវិតទាំងក្មេងខ្ចី។
ដោយដើមចមដំបូង មានក្មេងស្ទាវមួយក្រុមមានគ្នាច្រើននាក់ ប្រដាប់ដោយដាវ បានព្រួតគ្នាកាប់ទៅលើជនរងគ្រោះម្នាក់ ខណៈដែលជនរងគ្រោះនោះ កំពុងជិះម៉ូតូតាមផ្លូវ នាំឱ្យជនរងគ្រោះមានរបួសក្បាលធ្ងន់ធ្ងរ ហើយក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសល ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតភ្លាមៗ ពេលដែលទៅដល់មន្ទីរពេទ្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ថា ចំពោះករណីឃាតកម្មនេះ បានឡើងនៅវេលាម៉ោង ៨ៈ៣០ នាទី ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ ៦ ត្រង់ចំណុចចន្លោះស្ពានទី១១ និង ស្ពានទី១២ ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បង្កឡើងដោយជនល្មើសមួយក្រុមមានគ្នា ៧នាក់ ដោយប្រើដាវ កាប់ចំក្បាលជនរងគ្រោះបណ្តាលឱ្យស្លាប់។ ចំពោះករណីនេះដែរ មហាជនភាគច្រើន វាយតម្លៃថា វាជារឿងគំនុំគំគួនរវាងក្មេងៗឈាមរាវទាំងនោះ។
ដោយឡែក ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះថា សៅ ពិសិដ្ឋ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង មានទីលំនៅនៅក្នុងបុរីសេរីមង្គល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មកទល់ពេលនេះ យោងទៅតាមរបាយការណ៍ពីសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ក្រុមជនដៃដល់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ និង ចាប់ខ្លួនបានហើយ ដោយមានគ្នាទាំងអស់ ៧ នាក់ រួចមកសមត្ថកិច្ចបានកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការដើម្បីអនុវត្តទៅតាមផ្លូវច្បាប់៕
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]