ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈដ៏ធំមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពហុព័ត៌មានជាមួយក្រុម K-pop ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើពិភពលោក ហើយបានប្រកាសចេញផ្សាយវីដេអូថ្មីមួយនាពេលខាងមុខដ៏ខ្លី។

ក្រុមដែលមានសមាជិក ៤ នាក់រួមមាន៖ Jisoo, Jennie, Rosé និង Lisa នឹងចូលរួមក្នុងយុទ្ធនាការ “Go All In For What You Love” របស់ Pepsi នៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងគោលបំណងដើម្បីជំរុញឲ្យមនុស្សជំនាន់ក្រោយធ្វើអ្វីដែលហួសពីដែនកំណត់របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BLACKPINK

តើអ្នកមានអារម្មណ៍រំភើបរីករាយក្នុងការស្វាគមន៍ BLACKPINK ដែលជាតារា K-pop ដ៏ល្បីក្លាយជាឯក​អគ្គរដ្ឋទូតសុឆន្ទៈថ្មីរបស់ PEPSI ដែរឬទេ?

ជាមួយនឹងភាពលេចធ្លោ ក៏ដូចជារូបសម្បត្តិដ៏ស្រស់ស្អាតរបស់ក្រុម BLACKPINK បានធ្វើឲ្យ PEPSI ក្លាយជាម៉ាកយីហោតែមួយគត់ដែលគ្មានផលិតផលណាមួយអាចប្រៀបផ្ទឹមបានឡើយ។ Pepsi ត្រៀមនឹងផ្តល់ឱ្យអ្នកស្នេហាវិស័យតន្ត្រីនៅកម្ពុជា និងហ្វែនៗរបស់ BLACKPINK ទាំងអស់នូវបទពិសោធន៍ដ៏រំភើបជាមួយនឹងអាយដលរបស់ពួកគេ។

ដូច្នេះ តើ PEPSI និង BLACKPINK នឹងធ្វើការជាមួយគ្នាយ៉ាងដូចម្តេចនៅក្នុងប្រទេសកម្ពុជា?

PEPSI និង BLACKPINK នឹងបើកដំណើរការវីដេអូថ្មីមួយនៅលើបណ្តាញសារព័ត៌មានទាំងអស់។

• ផលិតផលរបស់ PEPSI Limited Edition នឹងត្រូវចេញនៅខែមីនា ជាមួយនឹង BLACKPINK នៃកំប៉ុងពណ៌ខៀវរបស់ Pepsi

• នឹងមានយុទ្ធនាការទីផ្សារដ៏ធំមួយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីម៉ាកយីហោតាមរយៈបណ្តាញផ្សព្វផ្សាយផ្សេងៗជាច្រើនជាមួយនឹងការផ្តល់ជូននូវប្រអប់ Pepsi ដែលមានចំនួនកំណត់។

សូមទស្សនាវីដេអូខាងក្រោម ហើយចែករំលែកបើអ្នកជាហ្វែនរបស់ PEPSI និង BLACKPINK។ សូមទទួលយកភាពរីករាយពីវីដេអូថ្មីដែលនឹងចេញក្នុងពេលឆាប់ៗនេះ៖

វិដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]