ភ្នំពេញ៖ ចេន គឺជាតារាចម្រៀង ឯករាជ្យដ៏មានទេពកោសល្យមួយរូបដែល ស្ថិតនៅក្នុងបេះដូងយុវវ័យជាច្រើនរូប ដែលកន្លងមកលោកតែងតែបង្ហើបសំនៀង យ៉ាងពីរោះរន្តំចិត្តជាមួយនឹង បទចម្រៀងរបៀបមនោសញ្ចេតនា អន្លង់អន្លោចធ្វើឲ្យទស្សនិកជនស្លុងអារម្មណ៍ ជាមួយនឹងបទចម្រៀងរបស់លោកផងដែរ។

ជាការពិតណាស់ ក្រៅអាចបង្ហើរសំនៀងបំពេរអារម្មណ៍អ្នកគាំទ្រយ៉ាងល្អឥតខ្ចោះហើយ តារាប្រុសរូបនេះ គឺមានរូបសម្បត្តិល្អឯកពីធម្មជាតិតែម្តង ដែលនេះគឺធ្វើឲ្យប្រជាប្រិយភាពលោកមានលក្ខណៈ កើនឡើងមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងប៉ុន្មានថ្ងៃមកនេះ តារាចម្រៀង ចេន បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីសម្រស់និង រូបរាងរបស់
ទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលយើងអាចឃើញច្បាស់ៗ តាមរយៈការសម្លៀកបំពាក់អាវដៃខ្លី រំលេចដោយសិល្បៈគំនូរនៅលើស្បែក គួបផ្សំនិង សក់វែងជាមួយនិង ពុកមាត់ក្រាស់ៗ ដែលមើលទៅគឺពិតជា Hot ខ្លាំងមែនទែន។

យ៉ាងណាមិញ អ្នកគាំទ្រក៏បានបញ្ចេញមតិសរសើរអំពីសម្រស់ដ៏ស្រស់ស្អាតរបស់តារាប្រុសរូបនេះ ដែលល្អតាំងពីក្បាលដល់ចុងជើង សម្រស់ក៏បាន រាងក៏បាន កម្ពស់ក៏ខ្ពស់ស្រលះទៀត ពិតជាសក្ខ័សមជាតារាពិតមែន៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 ចេន
 ចេន
 ចេន
 ចេន
 ចេន
 ចេន រូបថ្មីដែលទើបបង្ហោះ
 ចេន រូបថ្មីដែលទើបបង្ហោះ
 ចេន រូបថ្មីដែលទើបបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]