ផ្លែឈើ​ មាន​ផល​ប្រយោជន៍​ច្រើន​ចំពោះ​សុខ​ភាព ហើយ​ងាយ​ស្រួល​រំលាយ​ទៀត​ផង​ ដោយ​ថា​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ស្ទើរ​តែ​មិន​បាច់​បំបែក​ក៏​បាន​។ ដូច​គ្នា​យើង​ដឹង​ហើយ​ថា​ផ្លែ​ឈើ​មាន​ប្រយោជន៍​ទៅ​តាម​ប្រ​ភេទ ផ្លែ​ឈើ​ខ្លះ​ផ្តល់​នូវ​ថាមពល និង​ខ្លះ​ក៏​ជួយ​ដល់​សម្រស់​ផង​ដែរ​។

ខាង​ក្រោម​ជា​ផ្លែ​ឈើ​ប៉ុន្មាន​ប្រ​ភេទ​ល្អ​សម្រាប់​សម្រស់ និង​ផ្ដល់​ថាមពល​​សម្រាប់​គ្នា​យើង​ញ៉ាំ​នៅ​ពេល​ព្រឹក​​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ផ្លែ​ឈើ​ផ្ដល់​ថាមពល​

បើ​គ្នា​យើង​ជា​មនុស្ស​ចូល​ចិត្ត​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក ឬ​ក៏​ជា​មនុស្ស​ធ្វើ​ការ​ប្រើ​កម្លាំង​ច្រើន​រាល់ថ្ងៃ គួរ​កុំ​រំលង​ពពួក​ផ្លែ​ឈើ​ទាំង​នេះ​អី​។ ផ្លែ​ចេកទុំ ជួយ​ផ្ដល់​ថាម​ពល​ដល់​រាង​កាយ​យើង​បាន​យ៉ាង​ឆាប់​រហ័ស និង​ជា​ជម្រើស​ដ៏​ល្អ​មុន​ពេល​ហាត់​ប្រាណ។

ចំណែក​ផ្លែ​ប៉ោម​វិញ មាន​ជាតិ​សរសៃ​ខ្ពស់​ និង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​​ក្នុង​រយៈពេល​យូរ​។ សម្រាប់​ផ្លែ​បឺរ​វិញ ក៏​មិន​អន់​ដែរ ដោយ​ផ្លែ​នេះ​មាន​ប្រភេទ​ខ្លាញ់​ល្អ​ចំពោះ​សុខ​ភាព ជួយ​ពន្យឺត​ការ​រំលាយ​អាហារ ហើយ​ក៏​ល្អ​ដែរ​ចំពោះ​អ្ន​ក​ហាត់​ប្រាណ ឬ​លេង​កីឡា​ផង​ដែរ ដោយ​បន្ថែម​ចូល​ក្នុង​របប​អាហារ​ក្រោយ​បញ្ចប់​សម្មភាព​កី​ឡា ឬ​ហាត់​ប្រាណ​។

២. ផ្លែ​ឈើ​សម្រាប់​សម្រស់​​​

​សម្រាប់​គ្នា​យើង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​នឹង​សម្រស់​នោះ កុំ​រំលង​​​ការ​ញ៉ាំ​ផ្លែ​ឈើ​ជំនួយ​សម្រស់​ទាំង​នេះ​នៅ​ព្រឹកៗ​ឡើង​។​

ផ្លែ​ល្ហុងទុំ​​ សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​សារធាតិ​ចិញ្ចឹម​ផ្សេង​ទៀត​ដើម្បី​ជួយ​ដល់​ការ​ផលិត​ខូឡាជែន។​ ល្ហុងទុំ ក៏​មាន​ដែរ​អង់ហ្ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា  papainដែល​ជួយ​ទប់​ទល់​និង​ការ​បំផ្លាញ​ស្បែក​។​

ងាក​មក​ផ្លែ​ប្លែកបឺរី​ឯណេះ​វិញ ក៏​មិន​ធម្មតា​ដែរ ក្រៅពីរស​ជាតិ​ឆ្ងាញ់​ហើយ មាន​ជាតិ​ស្ករ​ទាប​ទៀត​ផង​។​ ក្រៅ​ពី​នេះ ផ្លែ​ប្លែក​បឺរី មាន​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម វីតាមីន​A និង​វីតាមីន​C ថែម​ទៀត​ផង​។ ដូច​គ្នា​ដែរ ត្រសក់​ផ្អែម ក៏​មាន​ប្រយោជន៍​ចំពោះ​សម្រស់​ដែរ។ ត្រសក់​ផ្អែម មាន​ផ្ទុក beta-carotene ដែល​ត្រូវ​បំប្លែក​ទៅជា​វីតាមីន​ A​ នៅ​ក្នុង​រាង​កាយ​ និង​ជួយ​ឲ្យ​ស្បែក​យើង​ភ្លឺ​ថ្លា ហើយ​សក់​វិញ​ក៏​រឹងមាំ និង​ភ្លឺ​រលោង​។​

ក្រៅតែ​ពី​ហូប​អាហារ​ផ្សេងៗ​សម្រាប់​ពេល​ព្រឹក គ្នា​យើង​កុំ​ភ្លេច​បន្ថែម​ផ្លែឈើ​ទាំង​នេះ​ចូល ដើម្បី​បាន​ទទួល​គុណ​ប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព​ និង​សម្រស់​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]