ភ្នំពេញ៖ ការប្រើជីវិតគូ ត្រូវទាមទារឲ្យមានបុគ្គលិកលក្ខណៈ និងអត្តចរិតដូចឬស្រដៀងគ្នាទើបអាចកសាងជីវិតរស់នៅជាមួយគ្នាបានយូរអង្វែង។ តែទោះបីជាយ៉ាងណា ក៏យើងតែងតែសង្កេតឃើញសង្គមាបច្ចុប្បន្ន មានស្វាមីភរិយាជាច្រើនបានលែងលះគ្នា ដោយសារហេតុផលខុសៗគ្នា ដោយមានគូខ្លះលើកឡើងពីការរស់នៅជាមួយគ្នាមិនចុះសម្រុង ចំណែកខ្លះទៀត មកពីបញ្ហាប្រច័ណ្ឌជាដើម។
យ៉ាងណាមិញ ក្នុងនោះក៏មានសិល្បករ សិល្បការិនីខ្មែរជាច្រើនដួងបានរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់ និងបានសម្រេចចិត្តលែងលះគ្នាវិញផងដែរ។ បន្ទាប់ពីធ្វើការលែងលះគ្នាមិនបានប៉ុន្មាន ក៏មានតារាខ្លះបានរកឃើញនូវគូស្នេហ៍ថ្មីមកស្អំបេះដូង ជំនួសអ្នកចាស់ទៀតផង។ ម្យ៉ាងវិញទៀត គូស្នេហ៍ថ្មីរបស់ពួកគេ សុទ្ធសឹងតែជាមនុស្សល្អ និងចេះយកចិត្តទុកដាក់មើលថែបានយ៉ាងគួរឲ្យសរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ តារាទាំងនេះបានបង្ហាញមុខមាត់គូស្នេហ៍ថ្មីជាសាធារណៈ ដែលអាចនិយាយបានថាសកម្មភាពទាំងនោះ អាចបញ្ជាក់ឲ្យអ្នកគាំទ្រជាច្រើនបានដឹងថា ទំនាក់ទំនងស្នេហាថ្មីរបស់ពួកគេកាន់តែរឹងមាំជាងមុន ហើយយល់ចិត្តគ្នាខ្លាំងទៀតផង។ ចំពោះតារាធ្លាប់លែងលះគ្នា តែទទួលបានក្ដីស្រលាញ់ខ្លាំងពីដៃគូស្នេហ៍ថ្មីនោះមានដូចជា៖
១៖ អ្នកនាង សុខ សោម៉ាវត្តី
បើទោះបីធ្លាប់លែងលះជាមួយស្វាមី និងមានកូនស្រីម្នាក់រួចក៏ពិតមែន តែអ្នកនាង សុខ សោម៉ាវត្តី កំពុងមានស្នេហាថ្មីជាមួយកម្លោះសង្ហាជាគីឡាករបាល់ទាត់ម្នាក់ផងដែរ។
២៖ អ្នកនាង ពេជ្រ សោភា
ជាការពិត តារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា ធ្លាប់បានរៀបការ និងបានលែងលះគ្នាជាមួយស្វាមី តែពេលនេះនាងក៏ទទួលបានស្នេហាថ្មីជាមួយតារាប្រុសរូបសង្ហាខ្ពស់ស្រលះគឺលោក ឆឹម សក្កដាផងដែរ។
៣៖ អ្នកនាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា
តារាស្រីស្បែកសខ្ចី អ្នកនាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា ក្រោយរៀបការបង្កើតបានកូនប្រុសម្នាក់រួច នាងក៏បានលែងលះជាមួយស្វាមី តែក្រោយមានឈ្មោះជាស្រ្តីមេម៉ាយមិនបានប៉ុន្មានផង បច្ចុប្បន្ន នាងក៏រកបានគូស្នេហ៍ថ្មីផងដែរ។
៤៖ អ្នកនាង ភិន សុដាលីស
ថ្មីៗនេះតារាស្រីអ្នកនាង ភិន សុដាលីស បានសម្រេចចិត្ត បើកបង្ហាញឲ្យឃើញពីមុខមាត់គូស្នេហ៍របស់ខ្លួនជាលើកដំបូង ខណៈមានឈ្មោះជាស្រ្តីមេម៉ាយកូនមួយច្រើនឆ្នាំ។
៥៖ អ្នកនាង ស៊ឹម សូលីកា
ចំណែកតារាស្រីជើងចាស់អ្នកនាង ស៊ឹម សូលីកា ក៏មិនខុសពីតារាខាងលើនោះដែរ ក្រោយលែងលះជាមួយស្វាមី បច្ចុប្ប្បន្ននាងបានរៀបការជាមួយតារាសម្ដែងជើងចាស់ដូចគ្នាគឺលោក អេង ឬទ្ធី។
៦៖ អ្នកនាង ចនច័ន្ទ លក្ខិណា
ងាកមកមើលតារាស្រីជើងចាស់អ្នកនាង ចនច័ន្ទ លក្ខិណា វិញ បន្ទាប់ពីសម្រេចចិត្តលែងលះនឹងស្វាមីបានជាច្រើនឆ្នាំ ពេលនេះនាងក៏បានរកឃើញគូស្នេហ៍ថ្មី និងកំពុងទាក់ទងគ្នា បង្ហាញសកម្មភាពយ៉ាងផ្អែមល្ហែមបែបចាស់ទុំផងដែរ។
៧៖ លោក យុត្ថារ៉ា ឆានី
ចំពោះអតីតតារាសម្ដែងជើងចាស់មានឈ្មោះល្បីល្បែងលោក យុត្ថារ៉ា ឆានី បន្ទាប់ពីលែងលះភរិយារួចមក បច្ចុប្បន្នលោកក៏បានរៀបការជាមួយភរិយាថ្មី ព្រមទាំងបានកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]