រាជធានីភ្នំពេញ ៖ ពិតណាស់ តារាប៉ុន្មានដួងនេះ មើលទៅស្ងប់ស្ងាត់មិនសូវបង្អូត ខ្ទរខ្ទារអ្វីទេ តែកុំទៅមើលពីទ្រព្យសម្បត្តិវិញ គឺថាមិនណយទេ។ ដូចពាក្យគេនិយាយថា មឹះៗកេះឆ្នាំងបាយធ្លុះ។ ជាក់ស្តែង បើយើងក្រឡេកមើលឲ្យបានច្បាស់នោះ យើងនឹងដឹងថា តារាល្បីឈ្មោះទាំងនេះ មានទាំងលុយ ទាំងទ្រព្យអចលវត្ថុមិនតិចទេ។

គួរបញ្ជាក់ថា​ តារាប្រុសស្រីខាងក្រោមទាំងនេះ ត្រូវបានមហាជនភាគច្រើនដឹងរួចមកហើយថា ពួកគេពិតជាមានទ្រព្យធនមិនគួរឲ្យជឿ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ  តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

. កំពូលតារាច្រៀង លោក ព្រាប សុវត្ថិ

ដូចដឹងស្រាប់ហើយថា ជាមួយនឹងភាពល្បីល្បាយជាង ១ទសវត្សនេះ បានធ្វើឲ្យលោកបានទទួលកម្រៃមិនតិច ព្រមជាមួយនឹងការជោគជ័យក្នុងការរកស៊ី។ ទន្ទឹមនឹងនេះ លោកត្រូវបានគេដឹងថា មានដីជាច្រើនកន្លែង មិនថាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តទេ ព្រមគ្នានេះ លោកក៏មានហាងក្នុងកណ្តាប់ដៃក៏ច្រើនដែរ។ តែមើលទៅលោកហាក់បីដូចជា មិនខ្វល់ខ្វាយ បង្អួតវាទៅមហាជនអ្វីឡើយ។ 

លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិនិង ភរិយា

.តារាចម្រៀងយុវវ័យលោក ខេមរៈ សេរីមន្ត

ពិតណាស់ សម្រាប់លោក ខេមរៈ សេរីមន្តក៏មើលទៅធម្មតាដែរ ជាមួយនឹងផ្ទះវីឡាដ៏ស្កឹមស្កៃ ព្រមជាមួយនឹងដីជាច្រើនកន្លែងទាំងក្នុងទីក្រុងនិង តាមខេត្ត។ ថ្មីៗនេះ បានដឹងរួចមកហើយថា ភរិយាលោកទើបនឹងទិញឡានម៉ាកថ្មី Rolls Royce តម្លៃរាប់ស៊ិបម៉ឺនឲ្យលោក។ នេះបង្ហាញថា ប្រសិនបើភរិយាលោកមិនបានឲ្យកាដូនេះទេ លោកក៏ធ្វើដូចជាធម្មតា មើលទៅហាក់បីដូចជាគ្មានទ្រព្យអ្វីធំដំឡើយ។

លោក ខេមរៈ សេរីមន្ត
លោក ខេមរៈ សេរីមន្ត
លោក ខេមរៈ សេរីមន្តនិង ភរិយា

.តារាចម្រៀងសម័យ អ្នកនាង ខាត់ សុខីម

ជាមួយនឹងភាពល្បីរន្ទឺ ពីវោហាសព្ទ សមត្ថភាពរបស់រូបនាង តារាស្រីរូបនេះ​ ក៏ត្រូវបានអ្នកគាំទ្រដឹងដែរថា មានមុខរបរធំៗដូចជា ម្ចាស់ហាងលក់គ្រឿងសម្អាតសម្រាប់ផ្ទៃមុខជាដើម មានដីធ្លីស្ទើរគ្រប់ទីកន្លែងនៅភ្នំប្រសិទ្ធ និងមានក្រុមតន្ត្រីបុរាណធំមួយថែមទៀត។

 អ្នកនាង ខាត់ សុខីម
 អ្នកនាង ខាត់ សុខីម
 អ្នកនាង ខាត់ សុខីមនិង ស្វាមី

.ពិធីករអ្នកនាង គង់ សុជាតិ

ពិតណាស់ អ្នកនាង គង់ សុជាតិ ជាសិល្បការិនីម្នាក់ ដែលជោគជ័យខ្លាំងក្នុងវិថីសិល្បៈ  ក្នុងពេលបច្ចុប្បន្ននេះ រូបអ្នកនាងជាពិធីការិនីដែលកំពុងមានប្រជាប្រិយភាពខ្លាំង ដែលតែងតែឃើញវត្តមានក្នុងកម្មវិធីធំៗ។ ជាមួយគ្នានេះ អ្នកនាងក៏ជាម្ចាស់ហាងសាឡនធំមួយកន្លែងដែលមានឈ្មោះថា Socheat Beauty Salon& School៕

អ្នកនាង គង់ សុជាតិ
អ្នកនាង គង់ សុជាតិ
អ្នកនាង គង់ សុជាតិនិងស្វាមីលោក ជា វិបុល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]