ហ្វីលីពីន​៖ ពុក ម៉ែ បងប្អូន ក៏ដូចជាប្រិយមិត្តទាំងអស់គ្នាពិតជាបាននៅចាំអំពីព័ត៌មាននៃការស្លាប់ដ៏សែនរន្ធត់របស់កញ្ញា Christine Angelica Faba Dacera អាយុ២៣ឆ្នាំ និងជានារីអូតែសដែលបម្រើការងារ នៅក្នុងប្រតិបត្តិកររបស់ក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines (PAL) ​ព្រមទាំងជាអតីតបវរកញ្ញា ប្រចាំប្រទេសហ្វីលីពីនផងដែរនោះ ត្រូវបានគេប្រទះស្លាប់នៅក្នុងបន្ទប់ចុងមួយ នៅក្នុងសណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុងម៉ាកាទី កាលពីថ្ងៃ១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។

  កញ្ញា Christine Angelica Faba Dacera
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កញ្ញា Christine Angelica Faba Dacera

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ពោលគឺនៅក្នុងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ កាលពីម្សិលមិញនេះ របាយការណ៍ផ្លូវការមួយរបស់ស្ថាប័ន អជ្ញាធរប៉ូលីសនៃប្រទេសហ្វីលីពីន The Philippine National Police (PNP) នៃការិយាល័យកោសល្យវិច័្ឆយ បានបង្ហាញពីមូលហេតុនៃការស្លាប់របស់កញ្ញា Christine Angelica Faba Dacera យ៉ាងដូច្នេះថា ៖

ក្រដាសកោសល្យវិច័្ឆយ
The Philippine National Police (PNP)

ភ្លាមៗនោះ អយ្យការនៃតុលាការប្រចាំទីក្រុងម៉ាកាទី នៃរដ្ឋធានីម៉ានីល ក៏បានច្រានចោលរាល់បទប្តឹងនានារបស់ដើមចោទ មកលើជនសង្ស័យដែលជាមិត្តរបស់កញ្ញា Christine Angelica Faba Dacera ផងដែរ៕

មិត្តភក្ភិរបស់ កញ្ញា Christine Angelica Faba Dacera

ចង់ដឹងឲ្យកាន់តែច្បាស់អំពីការស្លាប់ដោយរោគាពាធរបស់នាង ខាងក្រោមនេះ ជាវីដេអូបង្ហាញអំពីមូលហេតុនៃការស្លាប់របស់នាង Christine Angelica Faba Dacera ៖

ការស្លាប់របស់នាង Christine Angelica Faba Dacera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]