កូរ៉េខាងត្បូង៖ សមាជិកក្រុម BLACKPINK គឺ Rose ដែលប្រិយមិត្តអ្នកគាំទ្រកម្ពុជាជាច្រើន ប្រាកដជាបានស្គាល់ហើយពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ក្រុមតារាចម្រៀងកូរ៉េមួយក្រុមនេះ។

Rose គឺជាតារាចម្រៀងដែលបានឆក់យក និង​អង្រួនបេះអ្នកទស្សនាមិនឱ្យជិនណាយ នឹងសម្រស់ដ៏ស្រស់ស្អាត និង សម្លេងដ៏ពិរោះ។ បច្ចុប្បន្ននេះ Rose គឺជាអាយដលដ៏លេចធ្លោមួយរូបសម្រាប់ហ្វេនៗទាំងនៅកូរ៉េ​ និង នៅក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មនុស្សភាគច្រើនបានទទួលស្គាល់ថា Rose គឺជា តារាចម្រៀង K-Pop ដ៏ពេញនិយមរបស់កូរ៉េខាងត្បូង តាមរយៈមុខមាត់ស្រស់ស្អាត រាងតូចច្រឡឹង គួរជាទីស្រលាញ់។ ហើយ Rose ក៏ជាអ្នកលេងឧបករណ៍ និង អ្នកនិពន្ធដ៏ប៉ិនប្រសព្វ។

ផលិតករ Teddy Park នៃក្រុមហ៊ុនផលិតកម្មកម្សាន្ត YG Entertainment  បានសរសើររូបនាងពី ក្រមសីលធម៍ការងារ និង ទឹកចិត្តតស៊ូ ដោយលាតត្រដាងថា Rose ជាមនុស្សស្មោះស្ម័គ្រនឹងការងារ នាងធ្វើការពីយប់ព្រលប់ដល់ភ្លឺម៉ោង៦ ព្រឹកក៏មាន។

ដោយហេតុថា នាងជាតារាមានទេពកោសល្យ និង ដុងពីកំណើត និង បានទាំងសម្រស់ស្រស់សោភាទៀតនោះ បាននាំឱ្យមានការសម្តែងជាលក្ខណៈទោលរបស់ Rose នឹងកើតមានឡើងឆាប់ៗនេះ។ Rose នឹងសម្តែងតែម្នាក់ឯងជាលើកទីមួយ ហើយជាបទចម្រៀងបែប Solo តាមរយៈការប្រគុំតន្ត្រី Online របស់ BLACKPINK​ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៣១ ខែ មករាខាងមុខនេះ។

ផលិកកម្ម YG Entertainment ក៏បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ដោយបង្ហាញអំពីការខិតខំប្រឹងប្រែងយ៉ាងល្អត់ល្អន់ក្នុងការឈានទៅដល់ការផលិត MV ដើម្បីធានាឱ្យបាននូវគុណភាពខ្ពស់ជាទីបំផុត៕

សូមទស្សនារូបភាពខាងក្រោម៖

ក្រុមតារាចម្រៀងស្រី BLACKPINK
ក្រុមតារាចម្រៀងស្រី BLACKPINK
ក្រុមតារាចម្រៀងស្រី BLACKPINK
Rose
Rose
Rose
Rose
Rose
Rose
Rose
Rose
Rose

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]