បរទេស៖ ក្រុមហ៊ុន Apple បានចេញការព្រមានថ្មីមួយកាលពីថ្ងៃអង្គារ ដោយជំរុញឱ្យអ្នកប្រើប្រាស់ទូរសព្ទ iPhone និង iPad ធ្វើការអាប់ដេតឧបករណ៍របស់ពួកគេទៅប្រព័ន្ធ iOS 14.4 និង iPadOS 14.4 ដែលទើបចេញថ្មី។   

ការអាប់ដេតនេះធ្វើឡើងក្នុងគោលបំណងដើម្បីដោះស្រាយកំហុសសុវត្ថិភាពចំនួនបី ដែលអាចត្រូវបានគេធ្វើការវាយប្រហារ។ យោងតាមគេហទំព័រ.របស់ក្រុមហ៊ុន Apple បានឲ្យដឹងថា ក្រុមហ៊ុន Apple បានអរគុណយ៉ាងខ្លាំងដល់ អ្នកស្រាវជ្រាវអនាមិកម្នាក់ ដែលបានរកឃើញកំហុសបច្ចេកទេសទាំងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំហុសផ្នែកសុវត្ថិភាពមួយដែលត្រូវបានរកឃើញ គឺកម្មវិធីដែលមានមេរោគ (malicious application) នៅក្នុង Kernel របស់ប្រព័ន្ធប្រតិបត្តិការរបស់ Apple ។ កំហុសផ្នែកសុវត្ថិភាពដែលងាយរងគ្រោះពីរផ្សេងទៀតត្រូវបានរកឃើញនៅក្នុង WebKit ដែលជា web browser ប្រើដោយ Safari និងកម្មវិធីផ្សេងទៀតដែលអាចអនុញ្ញាតឱ្យពួកវាយប្រហារលួចបញ្ជាកូដពីចម្ងាយបាន  (arbitrary code execution)។ 

iOS 14.4

កំហុសផ្នែកសុវត្ថិភាពទាំងនេះប៉ះពាល់ចាប់ពីស៊េរី iPhone 6s ឡើងទៅ ស៊េរី iPad Air 2 ឡើង និង iPad mini 4 និងស៊េរីក្រោយៗទៀត ព្រមទាំង iPod touch (ជំនាន់ទី ៧) ។

ទោះយ៉ាងណាក៏ដោយ ក៏ព័ត៌មានលម្អិតផ្សេងទៀតទាក់ទងនឹងអ្នកដែលកំពុងលួចវាយប្រហារលើកំហុសផ្នែកសុវត្ថិភាពទាំងនេះ អ្នកដែលអាចជាជនរងគ្រោះដោយសារការវាយប្រហារ ឬថាការវាយប្រហារមានគោលដៅលើក្រុមអ្នកប្រើប្រាស់ជាក់លាក់ណាមួយ គឺមិនទាន់ច្បាស់លាស់នៅឡើយ។  ហើយអ្នកនាំពាក្យរបស់ Apple ក៏បានបដិសេធមិនធ្វើការអត្ថាធិប្បាយបន្ថែមផងដែរ។

ដើម្បីតំឡើងការអាប់ដេតចុងក្រោយ iOS 14.4 អ្នកគ្រាន់តែបើក Settings បន្ទាប់មកជ្រើសរើស General និងចុងក្រោយជ្រើសរើសយក Software Update៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]