រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពីបានចូលរួមក្នុងកម្មវិធី Let CHAT don’t CHEAT របស់ 3 fun រួចមក យើងពិតជាបានដឹងពី ការចែករំលែកពីដំណើរជីវិតពិតរបស់ សិល្បការិនីជើងចាស់ គឺយាយយ៉យ និងកូនប្រុសពៅនាយព្រែក។
គួរបញ្ជាក់ថា តាមរយៈការលើកឡើងជាហូរហែរបស់ ម្តាយកូនអ្នកទាំងពីរ ធ្វើឲ្យទស្សនិកជន ក៏ដោយជាអ្នកគាំទ្ររបស់អ្នកទាំងពីរមានអារម្មណ៍ក្តុកក្តួលរហូតស្ទើរស្រក់ទឹកភ្នែក។ ក្នុងវត្តមានជាស្រ្តីម្នាក់ ជំហរគ្រួសារ អម្រែកធ្ងន់ដោយត្រូវទៅរកលុយផង មើលកូនផងក៏ពិតមែន តែ យាយយ៉យ នៅតែតស៊ូចិញ្ចឹមបីបាច់កូនឲ្យធំធាត់ មានគ្រួសាររៀងៗខ្លួន នៅសល់ នាយព្រែក តែម្នាក់ ដែលតែងតែនៅក្បែរគាត់រហូតមក។ បន្ថែមពីនេះ តារាស្រីរូបនេះបានប្រាប់ផងដែរថា នាយព្រែក ជាកូនម្នាក់ដែលមិនធ្លាប់បានបំផ្លាញគ្រួសារ មានតែភាពចម្រើន ព្រោះលោកចេះរកលុយឲ្យម្តាយតាំងពីខ្លួននៅក្មេង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែចំណែកតារាប្រុសសម្បុរស្រអែមរូបនេះវិញនោះ លោកបានប្រាប់ពីអារម្មណ៍ក្នុងចិត្ត ការដឹងគុណម្តាយ។ មិនតែប៉ុណ្ណោះ លោកបានប្រាប់ពិធីករ និងមហាជនថា នេះអាចមកពីខ្លួននៅជាប់ម្តាយ ឃើញសកម្មភាពម្តាយគ្រប់យ៉ាង មានទាំងការឈឺចាប់ ការហត់នឿយ ការតស៊ូ គឺមានន័យសុទ្ធតែដើម្បីកូន។
លោកបានបន្តទៀតថា អ្វីដែលលោកចង់ធ្វើនោះ គឺអាចបំពេញក្តីបំណងម្តាយក្នុងពេលអនាគត ដោយមានផ្ទះមួយលើ ដីតូចមួយនៅឯជនបទ ដែលអាចឲ្យម្តាយរីករាយនឹងជីវិតពេលរ៉ឺត្រែតពីវិថីសិល្បៈ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលវីដេអូខាងក្រោមទាំងអស់គ្នា ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]