ព្រះសីហនុ៖ កាលពីម្សិលមិញនេះ ប្រទះឃើញសត្វកម្រប្រភេទត្រីដូហ្វីន​ រំលេចខ្លួននៅ ឯកំពង់ផែ​ ព្រះសីហនុ​ តាមរយៈសកម្មភាពវីដេអូខ្លីមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ជាក់ស្តែង ដោយយោងតាមគណនី ទំព័រផ្លូវការរបស់ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះវីដេអូឃ្លីបមួយដែលបង្ហាញពីសកម្មភាពត្រីដូហ្វីន មួយក្បាលដែលកំពុងតែហែលសំកាំងនៅលើផ្ទៃទឹកឯកំពង់ផែ​ ព្រះសីហនុ​ដែលធ្វើឲ្យយើងបានឃើញយ៉ាងច្បាស់ចែសតែម្តង ហើយបន្ទាប់មកវាក៏ច្រមុជចូលទៅក្នុងទឹកវិញបាត់វិញភ្លាមៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានទស្សនាវីដេអូនេះហើយ មហាជនក៏បានបញ្ចេញមតិបន្ថែមដោយចង់ឲ្យ អាជ្ញាធរដែនដីពង្រឹងនូវការការពារបន្ថែមនិង អភិរក្សក៏ដូចជា ទៅលើសត្វដ៏កម្រមួយប្រភេទនេះ ដើម្បីជៀសវាងការដាច់ពូជនៅថ្ងៃអនាគត៕

សូមចូលទស្សនារូបភាពនិង វិដេអូខាងក្រោម៖

ត្រីដូហ្វីន​  (រូបតំណាង)
ត្រីដូហ្វីន​ (រូបតំណាង)
ត្រីដូហ្វីន​ (រូបតំណាង)
សកម្មភាពត្រីដូហ្វីន​  កំពុងហែល (រូបថតពិត ឯកំពង់ផែ​ ព្រះសីហនុ​)
សកម្មភាពត្រីដូហ្វីន​ កំពុងហែល (រូបថតពិត ឯកំពង់ផែ​ ព្រះសីហនុ​)
សកម្មភាពត្រីដូហ្វីន​ កំពុងហែល (រូបថតពិត ឯកំពង់ផែ​ ព្រះសីហនុ​)
សកម្មភាពត្រីដូហ្វីន​ កំពុងហែល (រូបថតពិត ឯកំពង់ផែ​ ព្រះសីហនុ​)
វីដេអូទាំងស្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]