តៃវ៉ាន់៖ គូស្វាមី ភរិយាតារាល្បីល្បាញប្រចាំប្រទេសចិន ជាពិសេសនៅ តៃវ៉ាន់ តារាសម្តែងស្រី Ruby Lin ហៅក្រៅ ចៀវៃ និងតារាសម្តែងប្រុស Wallace Huo នៅតែទទួលបានប្រជាប្រិយ និងជាទីក្រសែភ្នែករបស់ទស្សនិកជន ទោះបីអ្នកទាំងពីរ វ័យរាងកាន់តែជ្រេក៏ពិតមែន។
ជាក់ស្តែងអ្នកទាំងពីរ កម្របានបង្ហាញពីភាពផ្អែមល្ហែម ក៏ដូចជា បង្ហោះរូបភាពជាមួយគ្នាញឹកញាប់ ពីជីវិតក្រៅឆាកដ៏សែនសាមញ្ញ យ៉ាងមានសុភមង្គល នៅលើបណ្តាញសង្គម ហេតុដូច្នេះ បានធ្វើឲ្យមហាជន ចង់ដឹង ចង់លឺ ពីជីវិតឯកជនរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាថ្មីម្តងទៀត តារាសម្តែងប្រុសរូបនេះ លោក Wallace បានបង្ហោះរូបភាពប៉ុន្មានសន្លឹក យ៉ាងផ្អែមល្ហែម ជាមួយភរិយានៅលើបណ្តាញសង្គម ក្នុងឱកាសពិសេស ក្នុងថ្ងៃខួបកំណើតប្រពន្ធរបស់លោក ដែលឈានចូលវ័យ ៤៥ ឆ្នាំ។
ក្នុងនោះផងដែរយើងសង្កេតឃើញថា ទោះបីមិនមានពាក្យជូនពរ ក្នុងថ្ងៃពិសេសនេះ ប៉ុន្តែសកម្មភាពស្និទ្ធស្នាល ឱបកជាមួយស្នាមញញឹមពោរពេញទៅដោយមានក្តីសុខ ក៏សបញ្ជាក់ឲ្យឃើញថា ទោះបីវាមានសាមញ្ញក៏ពិតមែន តែគូស្វាមី និងភរិយាដ៏មានឥទ្ធិពលមួយគូ ពិតជាមានសុភមង្គលយ៉ាងពេញលេញនៃជិវិតអាពាហ៍ពិពាហ៍របស់ពួកគេ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]