បរទេស៖ ថ្ងៃនេះក្រុមហ៊ុន Apple បានរាយការណ៍អំពីប្រាក់ចំណូលត្រីមាសទី ១ ឆ្នាំ២០២១ របស់ខ្លួនដែលរាប់ចាប់ពីត្រីមាសចុងក្រោយនៃឆ្នាំ ២០២០ និងការលក់ក្នុងរដូវកាលឈប់សម្រាក។ ក្រុមហ៊ុន Apple បានរកចំណូលជាង ១០០ ពាន់លានដុល្លារអាមេរិកក្នុងប្រាក់ចំណូលប្រចាំត្រីមាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន វាបាននាំមកនូវទឹកប្រាក់សរុប ១១១.៤ ពាន់លានដុល្លារអាមេរិក ជាមួយនឹងប្រាក់ចំណូលក្នុងមួយហ៊ុន ១.៦៨ ដុល្លារអាមេរិក។
ស៊េរីទូរសព្ទ iPhone ចុងក្រោយត្រូវបានចេញលក់រាងយឺតជាងធម្មតា ហើយ Apple ត្រូវបិទទីតាំងហាងលក់រាយរបស់ខ្លួនខ្លះនៅជុំវិញពិភពលោកដោយសារតែជំងឺកូវីដ-១៩។ ប៉ុន្តែទោះបីជាមានឧបសគ្គទាំងនោះក៏ដោយ ក៏អាជីវកម្មទូរសព្ទ iPhone បានទទួលលទ្ធផលយ៉ាងល្អដោយទទួលបានប្រាក់ចំណូលជាង ៦៥ ពាន់លានដុល្លារអាមេរិក បំបែកកំណត់ត្រាប្រាក់ចំណូល iPhone ក្នុងរយៈពេលមួយត្រីមាសពីលើកមុនគឺ ៦១.៥៨ ពាន់លានដុល្លារអាមេរិកដែល Apple រកបាននៅត្រីមាសទី ១ នៃឆ្នាំ ២០១៨។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សiPhone 12 គឺជាស៊េរីទូរសព្ទដំបូងដែលមាន 5G mobile data ដែលជាចំណុចមួយទាក់ទាញអ្នកដែលប្រើ iPhone ស៊េរីចាស់ៗ ឱ្យប្តូរទូរសព្ទថ្មី ជាហេតុធ្វើឱ្យការលក់កើនឡើងខ្លាំង។
ចំណែកផលិតផល Mac និង iPad របស់ Apple ក៏មានសន្ទុះការលក់កើនឡើងដែរនៅក្នុងកំឡុងពេលដែលមនុស្សភាគច្រើនធ្វើការពីផ្ទះ និងរៀនអនឡាញដោយសារតែការរាតត្បាតពីជំងឺកូវីដ-១៩។ សន្ទុះនេះបានបន្តនៅក្នុងត្រីមាសចុងក្រោយនេះដោយការលក់ iPad បានកើនឡើង ៤១ ភាគរយ ហើយការលក់របស់ Mac បានកើនឡើង ២១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងការចេញផ្សាយប្រាក់ចំណូលចុងក្រោយជាមួយវិនិយោគិន នាយកប្រតិបត្តិ Apple លោក Tim Cook បាននិយាយថាក្រុមហ៊ុន Apple បានលក់ឧបករណ៍របស់ខ្លួនចំនួន ១.៦៥ ពាន់លានគ្រឿងនៅទូទាំងពិភពលោកក្នុងត្រីមាសនេះ។ ដោយទូរសព្ទ iPhone រួមចំណែកច្រើនជាងគេនៅក្នុងនោះ ដោយលក់អស់ជាង ១ពាន់លានគ្រឿង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]