កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គម កំពុងតែជ្រួលច្របល់ជាមួយនឹង រូបភាពថ្មីរបស់ចម្រៀងតារាប្រុស Wonho ដែលថតបានបង្ហោះ រូបប៉ុន្មានសន្លឹកនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោក។
ជាការពិតណាស់ តាមរយៈរូបភាពទាំងនេះ Wonho បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងញាប់ញ័រមិនតិចទេ សឹងតែមិនជឿនឹងភ្នែកខ្លួន។ ម្នាក់ៗ ខំពិនិត្យមើលម្ដងហើយម្ដងទៀត ថាបុរសដែលនៅក្នុងរូបនេះ ពិតជា Wonho មែនឬយ៉ាងណា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែងរូបប៉ុន្មាននេះ គឺជាតារាប្រុសរូបសង្ហា Wonho ពិតមែន ដោយលោកលេងស្ទាយ៍ថតរូបដោះសម្លៀកបំពាក់ បញ្ចេញសាច់ដុំធំៗ កង់ៗ អង្គុយលើគ្រែយ៉ាងស៊ិចស៊ី និងទាក់ទាញសាហាវតែម្ដង មើលមួយភ្លែតស្មានតែតារាអ៊ឺរ៉ុប ឬក៏អ្នកកីឡាកាសមកពីណា។
លើសពីនេះទៅទៀត តារាប្រុសរូបនេះ ថែមទាំងភ្ជាប់នូវចំណងជើងជាមួយរូបភាពទាំងនោះថា៖ good #morning. Which one do you like better? 1,2,3,4,5. (អរុណសួស្ដី តើរូបមួយណាដែលអ្នកចូលចិត្តជាង? ១ ២ ៣ ៤ ៥) ធ្វើឲ្យហ្វេនៗខ្លះ សម្លឹងមើលសឹងតែមិនចង់ព្រិចភ្នែក ចង់ឈាមច្រមុះទៅហើយ។
ជាពិសេសអ្នកគាំទ្រ បាននាំគ្នាចែករំលែករូបភាពស៊ិចស៊ីបែប Hot របស់ Idol សង្ហារូបនេះលើបណ្ដាញសង្គមជាហូរហែរផងដែរ៕
ជា្របកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖







If this than who is
— ☾ // IG | GOT7.FPッ ; one of igotseven (@defswangg) January 26, 2021
is wonho this? pic.twitter.com/fx3eUP2CE3
WONHO CHOOSES VIOLENCE pic.twitter.com/G9fwGtNPGP
— hisokas hewchie ⁷ (@kgfaithh) January 26, 2021
Wonho woke up and choose violence… pic.twitter.com/CYxMizDQ5A
— YGs BITCH⁷ ᴮᴱ ✜ 🇲🇽 (@interlude_7_) January 26, 2021
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]