ពិតណាស់ ទម្លាប់មិនល្អ ដូចជាការផឹកគ្រឿងស្រវឹងជាប្រចាំ របបអាហារមិនត្រឹមត្រូវ ក៏ដូចជាខ្វះលំហាត់ប្រាណ។ល។ នឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅពេលដែលយើងមានវ័យកាន់តែច្រើន។ ដូច្នេះហើយ ចូរកុំរង់ចាំដល់ពេលដែលយើងមានសម្ពាធឈាមខ្ពស់ ឬធាត់ជ្រុល ទើបចង់ផ្លាស់ប្ដូរជាក្រោយ។ ជាមួយនឹងការអនុវត្តទម្លាប់រស់នៅសមស្រប និងឈ្លាសវៃទាំងនេះ វានឹងធ្វើឲ្យយើងមើលទៅក្មេងជាងវ័យ ក៏ដូចជាមានអាយុវែងទៀតផង។
១. កាត់បន្ថយការញ៉ាំអាហារមានជាតិប្រៃ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលដែលយើងស្រូបយកសូដ្យូម(អំបិល)ច្រើនពេក ហើយប៉ូតាស្យូមតិចពេក វានឹងធ្វើឲ្យយើងឡើងសម្ពាធឈាម ដែលជាកត្តាចម្បងនៃការកើតជំងឺបេះដូង។ ប៉ុន្តែ ប្រសិនបើយើងកាត់បន្ថយសូដ្យូម ដែលមាននៅក្នុងនំប៉័ង ឈីស ឬអាហារកែច្នៃ ហានិភ័យនៃជំងឺបេះដូង នឹងថយចុះដូចគ្នា។ បន្ថែមពីនេះ ចូរញ៉ាំបន្លែបៃតងឲ្យបានច្រើន ដើម្បីជំនួយដល់សុខភាពបេះដូង ក៏ដូចជាបញ្ចូលរបបអាហារដែលមានជាតិប៉ូតាស្យូមដូចជាផ្លែចេក ដំបូងជ្វា ត្រសក់ ដំឡូងបារាំង ឬទំពាំងបាយជូរជាដើម។
២. ថែទាំសុខភាពខួរក្បាល
នៅពេលដែលយើងមានវ័យកាន់តែច្រើន ថាមពលខួរក្បាលនឹងចុះខ្សោយទៅតាមនោះដែរ។ ដូច្នេះហើយ ការជ្រើសរើសរបបអាហារត្រឹមត្រូវ គឺពិតជាមានសារសំខាន់ណាស់។ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបាត់ការចងចាំរបស់មនុស្សចាស់ (Alzheimer’s disease) នៅពេលក្រោយ។ យើងគួរតែបញ្ចូលអាហារមួយចំនួនទៅក្នុងរបបអាហារប្រចាំថ្ងៃ ដូចជាបន្លែ សាឡាត់ គ្រាប់ធញ្ញជាតិ សណ្ដែក សាច់មាន់ និងត្រីជាដើម។
៣. ថែទាំឆ្អឹងឲ្យរឹងមាំ
ជំងឺពុកឆ្អឹង មិនត្រឹមតែកើតលើស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បុរសដែលមានវ័យលើសពី៥០ឆ្នាំឡើងទៅ ក៏នឹងត្រូវបាត់បង់ម៉ាស់ឆ្អឹងដូចគ្នា។ ដូច្នេះហើយ យើងគប្បីបន្ថែមជាតិកាល់ស្យូម និងProbiotics នៅក្នុងរបបអាហារប្រចាំថ្ងៃ ពីព្រោះវាអាចជួយព្យាបាលជំងឺពុកឆ្អឹង នៅពេលអនាគត និងជួយសម្រួលដល់ការរំលាយអាហារថែមទៀតផង។ អាហារកំពូលៗដែលមានProbioticsមានដូចជាទឹកដោះគោជូរ គីមឈី ឈីស និងអាហារជ្រក់។ល។
៤. បំពេញជាតិទឹកដល់ក្រពេញប្រូស្តាត
ជាក់ស្ដែង ប្រុសៗភាគច្រើនចូលចិត្តផឹកទឹកសូដា ជាងទឹកធម្មតា។ ប៉ុន្តែ បើយោងតាមការស្រាវជ្រាវមួយចំនួនបង្ហាញថាមនុស្សចំនួន១៨០.០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ពាក់ព័ន្ធទៅនឹងការផឹកភេសជ្ជៈប៉ូវកម្លាំង។ ជាពិសេសចំពោះបុរស ទឹកសូដាអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត ការឡើងទម្ងន់ ព្រមទាំងជំងឺទឹកនោមផ្អែមថែមទៀតផង។ ការញ៉ាំទឹកឲ្យបាន៨កែវ ក្នុងមួយថ្ងៃ គឺមានសារសំខាន់បំផុតចំពោះសុខភាពរបស់យើង។ បន្ថែមពីនេះ ចូរញ៉ាំផ្លែប៉ោមទាំងសំបក រមៀត និងទំពាំងបាយជូរក្រហម ដើម្បីជួយឲ្យក្រពេញប្រូត្រាតមានសុខភាពល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]