រាជធានីភ្នំពេញ ៖ ជឿជាក់ថា អ្នកទាំងអស់គ្នាធ្លាប់បានឃើញ អ្នកបើកបរម៉ូតូធន់ធំៗ បើកបរក្នុងល្បឿនបែបណាហើយ សាកស្រមៃថា កំពុងតែបើកស្រាប់តែមានឧបសគ្គនៅខាងមុខ តើនឹងមានរឿងអ្វីកើតឡើង។

ជាក់ស្តែងនេះ​ កាលពីវេលាម៉ោង១១ និង២៥នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈពួកគេជិះម៉ូតូធុនធំមួយគ្រឿងក្នុងល្បឿនលឿនហើយជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង  នៅក្បែរមន្ទីរពេទ្យុមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ីប្រហែល៣ម៉ែត្រ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈ សាកសពជនរងគ្រោះទាំងពីរនាក់នោះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ទៀតថា ដំបូងគេឃើញម៉ូតូធុនធំ កម្លាំង1000CC ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ 1FH- 6696 ត្រូវបានបុរសពីរនាក់ជិះឌុបគ្នាតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ធ្វើឲ្យម៉ូតូអូសជាង៥០ម៉ែត្រ និងបណ្ដាលឲ្យបុរសម្នាក់បោកក្បាល នឹងបង្គោលភ្លើងនៅកណ្ដាលផ្លូវ ធ្លាយខួរស្លាប់ភ្លាមមួយរំពេច និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

 ជាមួយគ្នានេះ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយជួយសម្រួលចរាចរណ៍ដល់អ្នកដំណើរ និងទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមក្រោយ ។ ចំណែកសពជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងទាក់ទងទៅសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោមដូចតទៅ ៖

រូបភាពកន្លែងកើតហេតុ
រូបភាពកន្លែងកើតហេតុ
រូបភាពកន្លែងកើតហេតុ
រូបភាពកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]