ចិន៖ រឿងអាស្រូវ របស់តារាសម្តែងស្រីជួរមុខ Zheng Shuang បានកើតឡើងបានរយៈពេល ១ សប្តាហ៍មកហើយ  ថែមទាំង បានជះផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរ ដល់រូបនាងលើសពីការគិត ថែមទាំងនៅថ្ងៃអនាគត របស់នាងផងដែរ។

ជាក់ស្តែងកាលពីថ្មីៗនេះ នៅលើទំព័រ QQ បានដកស្រង់ប្រភពមួយដែលនិយាយថា តារាស្រីរូបនេះ កំពុងប្រឈមមុខនឹងទទួលថ្មបាក់យ៉ាងខ្លាំង ពីរឿងអាស្រូវរបស់នាង ជាមួយការសងខូចខាត ទៅអ្នកផលិតខ្សែភាពយន្ត ​ធ្វើឲ្យរឿងភាគរបស់ពួកគេមិនអាចចាក់ផ្សាយបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល បានបន្តទៀតថា ក្នុង ១ រឿងតារាស្រីជួរមុខរូបនេះ ស៊ីថ្លៃរហូតទៅ ៣០ លានដុល្លារ សម្រាប់រឿងមានទៅដល់​ ២ វត្គ ដូច្នេះហើយ តារាស្រីរូបនេះបានចុះកុងត្រារហូតទៅដល់ ៤ រឿង ដែលអាចគេអាចប៉ាន់ស្មានថា រូបនាងនឹងអាចសងការខូចខាតទៅដល់ ១២០ លានដុល្លារ បូករួមនឹង កុងត្រាដែលបំពាន ២០ លានដុល្លារទៀត Zheng Shuang ប្រឈមមុខនឹងសងគេ ក្បែរ ១៤០ លានដុល្លារ៕ 

សូមទស្សនារូបភាពខាងក្រោម៖​

Zheng Shuang 
Zheng Shuang 
Zheng Shuang 
Zheng Shuang 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]