កូរ៉េខាងត្បូង​ ៖ សមាជិកក្នុងក្រុម BTS ទាំង ៧នាក់ សុទ្ធសឹងតែមានទម្លាប់ និងអត្តចរិតខុសៗគ្នា ហើយអ្វីដែលសំខាន់នោះគឺអ្នកគាំទ្រដែលគ្រប់គ្នាស្គាល់ថាជា ARMY ក៏មានភ្នែកមុត ក្នុងការសង្កេត និងចាប់បានទម្លាប់របស់ពួកគេផងដែរ។

ជាក់ស្តែង Jimin ក្រុម BTS មានទម្លាប់ដ៏គួរឲ្យស្រលាញ់មួយ ដែលមានតែអ្នកសង្កេតការណ៍ ARMY តែប៉ុណ្ណោះទេដែលបានសង្កេតឃើញ។ ក្នុងនោះអ្នកគាំទ្របានកត់សម្គាល់ឃើញថា ឈ្មោះរបស់ Jimin ត្រូវបានសរសេរ នៅលើរបស់របរជាច្រើនរបស់លោក។ សម្លៀកបំពាក់របស់តារាចម្រៀងប្រុសរូបនេះ តែងតែមានឈ្មោះរបស់លោក នៅលើនោះជានិច្ច នោះគឺដើម្បីការពាររបស់របររបស់លោក ពីការច្រឡំគ្នា ជាមួយទ្រព្យសម្បត្តិរបស់សមាជិកដទៃទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការសង្កេតរបស់ ARMY គ្មានវត្ថុរបស់ Jimin ណាដែលគ្មានឈ្មោះលោកឡើយ សូម្បីតែស្បែកជើង។

តើប្រិយមិត្តទាំងអស់គ្នា អាចស្វែងរកវត្ថុណា ដែលគ្មានឈ្មោះ Jimin នៅលើនោះទេ?

ទោះជាយ៉ាងណា នេះគឺជាគំនិតដ៏ឆ្លាតមួយ ក្នុងការតាមដាន និងមិនឲ្យច្រឡំរបស់របរគ្នារបស់ Jimin

ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖

Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]