បរទេស៖ តំបន់អាកទិកនិងតំបន់ប៉ូលខាងត្បូង ត្រូវបានគេចាត់ទុកថាជាចំណុចល្អបំផុតដើម្បីមើលពន្លឺ auroras នៅលើផែនដី ប៉ុន្តែក្រុមអវកាសយានិកបានរកកន្លែងដែលល្អជាងនេះទៅទៀត  គឺពីលើអវកាសមក។ 

ក្រុមនាវិក ៦៤ នាក់ដែលបច្ចុប្បន្នកំពុងរស់នៅលើស្ថានីយអវកាសអន្តរជាតិបានចាប់យករូបភាពគួរឱ្យភ្ញាក់ផ្អើលជាច្រើននៃបាតុភូតធម្មជាតិនេះ ខណៈពេលកំពុងហោះហើរនៅកម្ពស់ជាង ៤០០ គីឡូម៉ែត្រពីដីមក។ រូបភាពទាំងនេះត្រូវបានគេថតពីលើតំបន់ផ្សេងៗគ្នានៃភពផែនដីរបស់យើង រួមមានអាត្លង់ទិកខាងជើង រ៉ូម៉ានី និងរុស្ស៊ី ដែលបង្ហាញពីពន្លឺដ៏អស្ចារ្យគ្របដណ្តប់លើទីក្រុង មហាសមុទ្រ និងតំបន់ដីផ្សេងៗទៀត។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Auroras ដែលត្រូវបានគេហៅផងដែរថាជា "airglow របស់ផែនដី" គឺកើតមកពីកាំរស្មីរបស់អវកាសមានប្រតិកម្មជាមួយនឹងឱស្ម័ននៅក្នុងបរិយាកាសខាងលើ បណ្តាលឱ្យចេញភ្លើងពណ៌ដ៏ស្រស់ស្អាតនេះ។
រូបភាពទាំងនេះត្រូវបានចែករំលែកដោយក្រុមអវកាសយានិកនៅលើគណនី Twitter របស់ស្ថានីយអវកាសអន្តរជាតិ។

រូបភាពមួយសន្លឹកដែលត្រូវបានថតពីរលើសមុទ្រអាត្លង់ទិកខាងជើង

រូបភាពមួយសន្លឹកដែលត្រូវបានថតនៅថ្ងៃទី១៨ ខែមករា ពីលើស្ថានីយអវកាសអន្តរជាតិ (ISS) ដែលកំពុងធ្វើដំណើរនៅកម្ពស់ជាង ៤២០ គីឡូម៉ែត្រលើអាត្លង់ទិកខាងជើង។  រូបភាពនេះបង្ហាញពីសមុទ្រដ៏ងងឹតនៅខាងក្រោម ជាមួយនឹងពន្លឺ auroras ពណ៌បៃតងដែលលាតសន្ធឹងពីលើ។  នៅថ្ងៃដដែលយាន ISS បានធ្វើដំណើរឆ្លងកាត់ប្រទេសរ៉ូម៉ានី ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យមួយទៀត។

រូបភាពថតបានភ្លើងទីក្រុងស៊ុយអែតនិងហ្វាំងឡង់

ស្ថានីយអវកាសអន្ដរជាតិកំពុងនៅកម្ពស់ ២៦៣ ម៉ាយល៍ (ជាង ៤២០ គីឡូម៉ែត្រ) ពីលើរូម៉ានី ហើយក៏ថតបានភ្លើងទីក្រុងស៊ុយអែតនិងហ្វាំងឡង់ ដោយមានពន្លឺ aurora នៅខាងលើ។ តំបន់ខ្មៅដែលស្ថិតនៅចន្លោះប្រទេសទាំងពីរនេះគឺជាសមុទ្របាល់ទិក។

រូបភាពដែលថតបានពីប្រទេសរុស្ស៊ី

នៅថ្ងៃទី១៣ ខែមករាក្រុមអវកាសយានិក ៤៦ នាក់បានចែករំលែករូបភាពមួយខណៈពេលកំពុងនៅពីលើកាហ្សាក់ស្ថាននៅប្រទេសរុស្ស៊ី ដែលបានចាប់យកពន្លឺទីក្រុងនៅពេលយប់ និងពន្លឺ aurora កោងពណ៌បៃតងនៅពីលើ។  

រូបភាពមួយទៀតដែលថតបានពីប្រទេសរុស្ស៊ីដូចគ្នា
រូបថតនៅថ្ងៃទី៧ ខែមករាដែលបង្ហាញពីយានផ្គត់ផ្គង់ ៧៤ ដែលកំពុងហោះនៅក្នុងទីលំហដ៏ងងឹត 

យ៉ាងណាមិញ រូបភាពមួយក្នុងចំណោមរូបភាពល្អបំផុតត្រូវបានគេថតនៅថ្ងៃទី៧ ខែមករាដែលបង្ហាញពីយានផ្គត់ផ្គង់ ៧៤ ដែលកំពុងហោះនៅក្នុងទីលំហដ៏ងងឹត និងខាងក្រោមគឺជាពពកពណ៌សដ៏ក្រាស់នៅក្នុងបរិយាកាសរបស់យើង ហើយនៅពីចម្ងាយគឺជា aurora australis ដែលកំពុងបញ្ចេញពន្លឺពណ៌។

គួរបញ្ចាក់ផងដែរថាពន្លឺ Aurora នៅប៉ូលខាងជើង​ត្រូវគេហៅថា Northern Light ឬ Aurora Borealis ចំណែកឯពន្លឺ Aurora ប៉ូលខាងត្បូង​​ត្រូវ​គេហៅថា​ Southern Light ឬ Aurora Australis៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]