ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលទាក់ទងទៅនឹងម្ចាស់មកុដ Miss Grand កម្ពុជាកញ្ញា សេង រដ្ឋា និងផលិតកម្មមហាហង្ស។ ហើយជុំវិញរឿងរ៉ាវវមួយនេះ អាចនឹងឈានដល់ការដកហូតដំណែងពីជ័យលាភីរូបនេះ ដោយមូលហេតុម្ចាស់មកុដរូបនេះបានធ្វើខុសនូវកិច្ចសន្យាជាមួយក្រុមហ៊ុនផងដែរ។
តែទោះបីជាយ៉ាងណា ក៏ខាងផលិតកម្មមហាហង្សបានធ្លាប់ធ្វើការអញ្ជើញ កញ្ញា សេង រដ្ឋា ដែលជាកញ្ញាឯក Miss Grand កម្ពុជាឆ្នាំ២០២០ មកក្រុមហ៊ុនដើម្បីដោះស្រាយក៏ដូចជាសម្របសម្រួលនូវ បញ្ហាដែលធ្លាប់មានកន្លងមកទៀតផង។ ក្នុងនោះដែរ មុននេះបន្តិចខាងផេក Miss Grand Cambodia បានបង្ហោះសារ អមជាមួយលិខិតនិយាយពីការបញ្ចប់កុងត្រា និងដកតំណែងបវរកញ្ញាឯក Miss Grand កម្ពុជាឆ្នាំ២០២០ ដោយមានមេធាវីជាអ្នកដោះស្រាយផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បន្ទាប់ពីបង្ហោះសារ និងលិខិតកិច្ចព្រមព្រៀងបញ្ចប់វិវាទរវាងក្រុមហ៊ុនមហាហង្ស និងម្ចាស់ជ័យលាភីមិនបានប៉ុន្មានផង គេឃើញកញ្ញា ហេង ចន្ថា ដែលជាម្ចាស់ជ័យលាភី Miss Grand កម្ពុជាឆ្នាំ ២០១៦ បានស៊ែរការផុសនេះជាសាធារណៈ ព្រមទាំងបានសរសេរសារខ្លីមួយបែបសោកស្ដាយយ៉ាងដូច្នេះថា៖
គួរបញ្ជាក់ផងដែរថា បើទោះបី កញ្ញា ហេង ចន្ថា មិនបានសរសេរសារវែង តែពាក្យប៉ុន្មានឃ្លានេះ អាចបង្ហាញឲ្យគ្រប់គ្នាបានដឹងថា នាងពិតជាសោកស្ដាយនូវតំណែងជំនួសម្ចាស់មកុដឆ្នាំនេះជាខ្លាំង ដែលត្រូវបានដកហូតដំណែងបែបនេះ។ ម្យ៉ាងវិញទៀត ចំពោះការដកតំណែងនេះ កញ្ញា សេង រដ្ឋា គឺនាងបានយល់ស្របទៅនឹងការសម្រេចរបស់ខាងក្រុមហ៊ុន និងមិនមានសិទ្ធបន្តជា កញ្ញាឯកដ៏អស្ចារ្យកម្ពុជា២០២០ ទៀតនោះទេ៕
សូមទស្សនារូបផាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]