ភ្នំពេញ ៖ ក្នុងពេលដែលវិស័យ Kpop កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់យុវវ័យទូទាំងពិភពលោក យើងឃើញថា សូម្បីតែយុវវ័យកម្ពុជាមួយចំនួន ក៏ពេញចិត្ត និងមានការគាំទ្រខ្លាំង លើវិស័យនេះផងដែរ។

ជាការពិតណាស់ មួយរយៈក្រោយមកនេះ ក្រៅពីការសិក្សា មានយុវវ័យមួយចំនួន បានចំណាយពេលវេលា ទៅលើការហ្វឹកហាត់រាងកាយ ដោយការហាត់រាំ ច្រើនជាងចំណាយពេលទៅលើ រឿងអត់ប្រយោជន៍មួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ។ ផ្ទុយទៅវិញ ការហាត់រាំរបស់ពួកគេ ធ្វើឲ្យពួកគេមានរាងកាយមាំមួន រហ័សរហួន មានសុខភាពល្អ ថែមទាំងអាចប្រកួតប្រជែង លើឆាកអន្តរជាតិ ជាមួយយុវវ័យបរទេសថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើយើងសង្កេតមើលឲ្យបានដិតដល់ នៅលើបណ្ដាញអ៊ីនធើណែត យើងប្រាកដជាបានឃើញ ការបង្ហោះវីដេអូ បង្ហាញក្បាច់រាំ Cover តាមវីដេអូចម្រៀងរបស់តារា Kpop ល្បីៗជាហូហែ ពីយុវវ័យខ្មែរជាច្រើនរូប។

ហើយថ្ងៃនេះ ខ្មែរឡូត នឹងនាំប្រិយមិត្តមកទស្សនាវីដេអូ Cover ថ្មីមួយ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកទស្សនាលើ ​YouTube ខ្លាំង រហូតទទួលបាន ១លាន Views ក្នុងរយៈពេលត្រឹមតែជាង ២ខែ។

Liny

នោះគឺជាវីដេអូ ការបង្ហាញក្បាច់រាំ បទចម្រៀង I Can't Stop Me របស់ TWICE ដែលរាំ Cover ដោយនារីរូបស្រស់ Liny Kim ជាសមាជិកក្រុមរាំល្បីមួយ នៅកម្ពុជា។

Liny និងសមាជិកក្រុម

មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត នាងថែមទាំងមានកាយវិការរហ័សរហួន មានដុងខាងរាំ សូម្បីតែជាក្បាច់បែបបរទេស ទើបអាចធ្វើឲ្យយុវវ័យបរទេសជាច្រើន ដែលមានវ័យប្របាលៗនាង នាំគ្នាពោលសរសើរនាងជាហូហែ។

Liny 

នេះរាប់ថាជាសមិទ្ធិផលថ្មីមួយរបស់យុវវ័យកម្ពុជា ដែលអាចបង្ហាញទេពកោសល្យ និងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទស្សនា លើបណ្ដាញសង្គមលំដាប់ពិភពលោកបែបនេះ។

តោះកុំឲ្យខាតពេលយូរ មកទស្សនារូបភាព និងវីដេអូ Cover របស់ Liny ខាងក្រោម ៖

Liny 
Liny 
Liny 
Liny 
វីដេអូដែលទទួលបាន ១លាន Views

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]