រាជធានីភ្នំពេញ ៖ ប្រាកដណាស់ មនុស្សភាគច្រើនរមែងគិតថា ជីវិតគូជារឿងសំខាន់ដែលត្រូវគិតគូរ ទោះបីមិនមែនពេលនេះ តែអាចជាពេលណាមួយក្នុងថ្ងៃអនាគត។ ទន្ទឹមនឹងនេះ ក៏មានមនុស្សមួយចំនួនទៀត គិតថាជីវិតគូ វាមិនមែនជារឿងអ្វិសំខាន់ ដល់ថ្នាក់អត់មិនបានទេ តែអ្វីដែលអត់មិនបាននោះគឺ ការងារ ព្រោះវាជាជំហរមួយដែលធ្វើឲ្យយើងអាចមានជីវិតរីករាយមួយបាន។
ជាមួយគ្នានេះ ប្រសិនបើយើងក្រឡេកមកមើល តារាខ្មែរស្រីប្រុសប៉ុន្មានដួងនេះវិញ យើងនឹងឃើញយ៉ាងច្បាស់ថា ពួកគេហាក់បីដូចជាមិនខ្វាយខ្វល់អ្វីនឹងការរៀបការបង្កើតគ្រួសារទេ។ ពិតណាស់ សោយសារភាពមមាញឹកខ្លាំងបែបនេះហើយ ទើបគេឃើញតារាទាំងនេះ នៅលីវរហូតដល់ខ្លួនមានអាយុជ្រេរបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
១.កញ្ញា មាន សូនីតា
ដូចដឹងស្រាប់ហើយថា រូបកញ្ញាជាតារាសម្តែងល្បីឈ្មោះ ដែលភាគច្រើនតែងតែហៅរូបនាងថា រាជនីក្រមា។ ទោះបីខ្លួនបានប្រឡូកក្នុងវិថីសិល្បៈនេះយូរហើយក៏ដោយ តែកញ្ញានៅមិនទាន់មានដំណឹងល្អពីជីវិតគូស្រករអ្វីឡើយ។
២.លោក សេង មង្គល
ពិតណាស់ លោក សេង មង្គលជាតារាហ្វេ្រសស៊ីប៊ូយ ដែលទទួលចំណាត់ថ្នាក់លេខមួយក្នុងជំនាន់ទី ១៤។ ជាមួយនឹងឈានជើងចូលវិថីសិល្បៈក្នុងអាជីពជាតារាសម្តែងនេះ រូបលោក នៅមិនទាន់មានការប្រកាសពីជិវិតជាស្វាមីរបស់នារីណាម្នាក់នៅឡើយ។
៣.លោក អៀង វិឆ្ឆ័យ
ប្រាកដណាស់ថា មហាជនតែងស្គាល់រូបលោកស្ទើរគ្រប់គ្នាក៏ព្រោះ លោកជាពិធីករវោហាសព្ទមិនចេះរីងស្ងួត ហើយជាញឹកញយតែងលេចមុខក្នុងកម្មវិធីធំៗជាច្រើន ជាហេតុធ្វើឲ្យលោកមានអ្នកគាំទ្រជាច្រើន។ គួរបញ្ជាក់ផងដែរថា លោកបានចូលមកវិថីសិល្បៈនេះ ជាយូរមកហើយ តែអ្នកគាំទ្រវិញមិនធ្លាប់បានដឹងឪឮ ពីជីវិតគ្រួសារដៃគូរបស់លោកឡើយ។
៤.កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
ពិធីការិនីល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍បាយ័នរូបនេះ ពិតជាមានកេរ្តិ៍ឈ្មោះមិនធម្មតាទេ។ នេះដោយសារតែ គេតែងតែឃើញរូបកញ្ញាលេចមុខក្នុងកម្មវិធីមានមុខមាត់ជាច្រើនក្នុងសង្គម។ តែអ្វីដែលអ្នកគាំទ្រ តែងតែឆ្ងល់នោះគឺថា ពេលណាទៅទើបកញ្ញាគិតគូរស្វែងរកដៃគូជិវីតបន្ទាប់ពីបានប្រឡូកក្នុងវិថីសិល្បៈច្រើនឆ្នាំយ៉ាងនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]