ប៉េកាំង៖ ក្រោយពីបង្កើនសកម្មភាពយោធានៅក្បែរដែនកោះតៃវ៉ាន់ជាបន្តបន្ទាប់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មហាយក្សចិនបានប្រកាសក្តែងៗ និងធ្វើការព្រមានដល់កោះតៃវ៉ាន់ថា «ការប្រកាសឯករាជ្យ គឺមានន័យថាជាការបង្កសង្គ្រាម» ហើយជាមួយគ្នានេះ កងទ័ពចិនក៏កំពុងចាត់វិធានការដើម្បីឆ្លើយតបនឹងការញុះញង់ ក៏ដូចជាការជ្រៀតជ្រែកពីសំណាក់បរទេសដែរ។
ប្រទេសចិនជឿជាក់ថា រដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់កំពុងផ្លាស់ប្តូរកោះនេះ ឱ្យឆ្ពោះទៅរកការប្រកាសឯករាជ្យភាពជាផ្លូវការ បើទោះបីជាប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានលើកឡើងម្តងហើយម្តងទៀតថា តៃវ៉ាន់គឺជាប្រទេសឯករាជ្យរួចទៅហើយ ដែលមានឈ្មោះថា «សាធារណរដ្ឋចិន» (ឈ្មោះផ្លូវការកោះតៃវ៉ាន់)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំខែស្តីអំពីសកម្មភាពថ្មីៗរបស់កងទ័ពអាកាស លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិនបានគូសបញ្ជាក់ដូច្នេះថា៖
លោក Wu Qian បន្តថា៖
ឆ្លើយតបទៅនឹងការលើកឡើងនេះ ក្រុមប្រឹក្សាកិច្ចការដីគោកតៃវ៉ាន់បានបោះសម្តីទៅវិញថា ប្រទេសចិនគួរតែគិតឱ្យបានម៉ត់ចត់ឡើងវិញ ហើយមិនគួរមើលស្រាលលើការប្តេជ្ញាចិត្តរបស់កងម្លាំងកោះតៃវ៉ាន់ ដែលមានគោលជំហរការពារអធិបតេយ្យភាព លើកស្ទួយសេរីភាព និងប្រជាធិបតេយ្យនោះឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]