សង្គម៖ នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២១ ប៉ុន្មានម៉ោងមុននេះ លោកជំទាវ ដេត ម៉ាលីណា បានចេញមុខបកស្រាយទាក់ទងជាមួយរឿងផ្ទាល់ខ្លួនជាមួយ លោក ឧកញ៉ា ឌួង ឆាយ នៅលើ ផេកហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ ។ ក្នុងវីដេអូ Live ប្រមាណ ៣០នាទី នោះ លោកជំទាវ បានអះអាងដាច់ខាតថា មិនអាចត្រូវគ្នាជាមួយលោក ឧកញ៉ា ឌួង ឆាយ បានឡើយ ដោយសារតែ លោកជំទាវ បានធ្វើការសម្រេចចិត្ត និង មានហេតុផលច្បាស់លាស់របស់លោកជំទាវផ្ទាល់ ហើយក៏សុំឱ្យបងប្អូនឈប់បន្តរំលឹកពីបញ្ហានេះបន្តទៀត ដោយបន្ថែមទៀតថា អស់ចិត្តស្រលាញ់គឺវាចប់។
គួរបញ្ជាក់ផងដែរ លោកជំទាវ ដេត ម៉ាលីណា បានព្រមព្រៀងលែងលះជាមួយឧកញ៉ា ឌួង ឆាយ កាលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ការលែងលះ និង ការបែកបាក់គ្នារវាង លោកជំទាវ និង ឧកញ៉ា ឌួង ឆាយ បានធ្វើឱ្យមហាជនសឹងតែមិនជឿ និង មានការងឿងឆ្ងល់ជាខ្លាំង ដោយសារតែ ឃើញថា អតីតគូរស្វាមីភរិយាទាំងពីរមានភាពល្អូកល្អើនផ្អែមល្ហែមនឹងគ្នាខ្លាំងមែនទែន ទាំងពីរការបង្ហាញនៅលើបណ្តាញសង្គមជាដើម។
ប៉ុន្តែយ៉ាងណា ក៏យើងមិនអាចដឹងគ្រប់ជ្រុងគ្រប់ជ្រោយឡើយ ដូចពាក្យចាស់មួយពោលថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង៕
តែយ៉ាងណា យើងនឹងរង់ចាំមើលបន្តទៀត តើនឹងមានការវិវត្តន៍បែបណាបន្តទៀត?
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]