បរទេស៖ ក្រុមហ៊ុន Facebook ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំបណ្តឹងប្រឆាំងនឹង Apple អស់រយៈពេលជាច្រើនខែមកហើយ ដោយផ្តោតលើការចោទប្រកាន់ថាក្រុមហ៊ុន Apple កំពុងបង្ខំឱ្យ developers អនុវត្តតាមច្បាប់នៃ App Store ដែលកម្មវិធីរបស់ Apple ផ្ទាល់មិនចាំបាច់គោរពតាម។ បើយោងទៅតាម The Information ប្រសិនបើ Facebook សម្រេចចិត្តដាក់ពាក្យបណ្តឹងរបស់ខ្លួន ពាក្យបណ្តឹងនោះក៏អាចប្តឹងលើការបដិសេធរបស់ក្រុមហ៊ុន Apple មិនឱ្យកម្មវិធីភាគីទីបីណាមួយក្លាយជាសេវាកម្មផ្ញើសារ default នៅលើឧបករណ៍របស់ខ្លួនក្រៅពី iMessage។
Facebook បានអះអាងថាការផ្លាស់ប្តូរការតាមដានផ្សាយពាណិជ្ជកម្ម (ad-tracking) របស់ Apple គឺអយុត្តិធម៌សម្រាប់ Facebook ក្នុងការបង្ហាញការផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅលើ App Store និងកន្លែងផ្សេងទៀត។ ទោះបីជាគោលការណ៍នេះមិនអនុវត្តចំពោះកម្មវិធីរបស់ក្រុមហ៊ុន Apple ក៏ដោយ ក៏ក្រុមហ៊ុនបាននិយាយថាខ្លួននឹងមិនចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយភាគីទីបីឡើយ។ Apple បាននិយាយថាការដាក់ចេញនូវគោលការណ៍ថ្មីគឺដើម្បីការពារ privacy របស់អ្នកប្រើប្រាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន Facebook ត្រូវបានគេរាយការណ៍ថាបានប្រកូកប្រកាសឱ្យក្រុមហ៊ុនផ្សេងទៀតចូលរួមក្នុងបណ្តឹងនេះដែរ។ ក្នុងការឆ្លើយតប Apple បានអះអាងថា ខ្លួនមិនមានចំណែកទីផ្សារស្មាតហ្វូនធំជាងគេនោះទេ ហើយថាច្បាប់ App Store របស់ខ្លួនជួយកាត់បន្ថយហានិភ័យនៃមេរោគ និងការបោកប្រាស់។
នាយកប្រតិបត្តិក្រុមហ៊ុន Facebook គឺលោក Mark Zuckerberg បានប្រឆាំងនឹងក្រុមហ៊ុន Apple ជាថ្មីម្តងទៀតពេលដែល Apple ប្រកាសប្រាក់ចំណូលកាលពីម្សិលមិញ។ គាត់បាននិយាយថាកម្មវិធី WhatsApp គឺល្អជាង iMessage ដាច់ក្នុងការពារសារអ្នកប្រើប្រាស់។
យ៉ាងណាមិញ ក្រុមហ៊ុនទាំងពីរនេះ បានពាក់មុខយក្សដាក់គ្នាទៅវិញទៅមក អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]