ថៃ៖ ជាការពិតណាស់ ដូចដែលប្រិយមិត្តបានជ្រាបមកហើយថា មានតារាជាច្រើនដែលមានរូបឆោម និង មុខមាត់ស្អាត ខ្លះដោយសារតែបានធ្វើការកែសម្ផស្ស និង ហើយក៏មានតារាស្រីមួយចំនួនស្អាតបែបធម្មជាតិដោយគ្មានការកែកុនអ្វីឡើយ។
ខាងក្រោមនេះ គឺជាតារាស្រីថៃទាំង ៨ ដួង ដែលមានសម្ផស្សស្រស់ស្អាត ដោយមិនបានកែសម្ផស្សឡើយ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១) កញ្ញា Yaya Urassaya ជាតារាស្រីដ៏ល្បីល្បាញរបស់ថៃ មានឈ្មោះបោះសម្លេងទាំងក្នុងស្រុក និង បរទេស។ កញ្ញា ទទួលបានពានរង្វាន់ជាច្រើនគួរជាទីកត់សម្គាល់ពីអាជីពសិល្បៈ។
២) កញ្ញា Bella Ranee គឺជាតារាស្រី បានទាំងសម្រស់ និង សមត្ថភាពពូកែ។ កញ្ញាពិតជាកាក់កបខ្លាំងណាស់នៅលើវិថីសិល្បៈ ដោយបានកសាងស្នាដៃជាច្រើន ហើយក៏ទទួលបានប្រជាប្រិយភាព និង ការគាំទ្រមិនធម្មតាឡើយ មកទល់ពេលនេះ។
៣. កញ្ញា Kimberly Anne Woltemas ជាតារាស្រីមួយដួងដ៏ឆ្នើម ត្រូវបានមហាជនស្គាល់ និង កោតសរសើរ ចំពោះទេពកោសល្យ និង សម្រស់របស់កញ្ញា។
៤. កញ្ញា Anne Thongprasom សម្រស់របស់តារានេះ ពិតជាស្រស់ស្អាត លេចធ្លោ ក្នុងភ្នែកមហាជនថៃ ដោយបានឆក់យកបេះដូងទស្សនិកជនជាច្រើន។
៥. កញ្ញា Kwan Usamanee ជាតារាកូនកាត់ថៃ អង់គ្លេស និង អ៊ីរ៉ង មានសម្រស់មិនចាញ់តារាផ្សេងឡើយ ទាំងសម្រស់ស្រស់ ស្អាតពីធម្មជាតិ និង សមត្ថភាពពេញខ្លួន ធ្វើឱ្យបុរសៗ លង់ស្នេហ៍នឹងនាងមិនតិចឡើយ។
៦. កញ្ញា Poo Praya Lunberg តារាស្រីរូបនេះ មានសម្រស់ស្រស់ស្អាត មានផ្ទៃមុខម៉ត់រលោង ស៊ិចស៊ី គយគន់ យ៉ាងណាក៏មិនចេះជិនណាយ។ នាងជាតារាចូលចិត្តតុបតែងខ្លួនតាមស្ទីលអឺរ៉ុប។
៧. អ្នកនាង Sririta Jensen ទោះមីស្វាមីរួចហើយក៏ពិតមែន ប៉ុន្តែសម្រស់របស់អ្នកនាងនៅតែស្រស់ស្អាត បែបធម្មជាតិ ដោយបានវះកាត់កែសម្ផស្សឡើយ។
៨.កញ្ញា Taew Natapohn ស្រស់ស្អាតពីធម្មជាតិគ្មានការកែកុនឡើយ។ តារាស្រីរូបបានទាំងសមត្ថភាពទាំងព្រមមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុងស្រុក និង បរទេសផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]