កូរ៉េខាងត្បូង ៖ ជាការពិតណាស់ សព្វថ្ងៃនេះវិស័យ Kpop នៅប្រទេសកូរ៉េខាងត្បូង ពិតជារីកចម្រើនមែនទែន វាបានពង្រីកឥទ្ធិពលរបស់ខ្លួន មិនត្រឹមតែនៅអាស៊ី តែក៏បានឆ្លងចូលទៅដល់ប៉ែកខាងអឺរ៉ុបថែមទៀត។
ស្របគ្នានេះហើយ បានជាមានផលិតកម្មជាច្រើនបានធ្វើការ Debut ក្រុមតារាចម្រៀងថ្មីៗជាច្រើន មិនថាក្រុមបុរស ឬនារី។ ទោះជាពួកគេបង្ហាញខ្លួនដំបូងនៅក្មេង ខ្លះមានអាយុមិនដល់ ១៨ឆ្នាំ តែពួកគេមានសម្រស់ និងសមត្ថភាព មិនចាញ់រាមច្បងនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង នៅសហរដ្ឋអាមេរិក ការឈានចូលវ័យ ២១ឆ្នាំ គឺជាបញ្ហាធំគួរសមសម្រាប់យុវវ័យ ដោយសារតែវ័យនេះ គឺជាវ័យដែលអនុញ្ញាតឲ្យពួកគេ អាចផឹកជាតិអាកុលបាន ប្រហាក់ប្រហែលទៅនឹងពលរដ្ឋកូរ៉េដែរ។
ខាងក្រោមនេះជាតារាស្រីមួយចំនួន ដែលឈានចូលវ័យ ២១ ឆ្នាំ នាឆ្នាំថ្មីឆ្នាំ ២០២១ នេះ!
ជ្រាប់កាន់តែច្បាស់ សូមទស្សនារូបភាព និងការបង្ហាញដូចខាងក្រោម ៖
១. Shuhua សមាជិក្រុម (G) I-DLE
Shuhua កើតនៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០០០ ដូច្នេះនាងពិតជាមានអាយុ ២១ ឆ្នាំហើយ នាងបង្ហាញខ្លួនដំបូងនៅអាយុ ១៨ ឆ្នាំ!
២. Chaeyeon សមាជិកក្រុម IZ*ONE
Chaeyeon កើតនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០០០ មានន័យថានាងក៏មានអាយុ ២១ ឆ្នាំផងដែរនៅឆ្នាំនេះ នាងក៏បង្ហាញខ្លួនដំបូងនៅអាយុ ១៨ ឆ្នាំ!
៣. Karina សមាជិកក្រុម aespa
Karina កើតនៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០០០ ដូច្នេះនាងមានពេលពីរបីខែទៀត មុនពេលនាងឈានដល់អាយុ ២១ ឆ្នាំ នាងបង្ហាញខ្លួនដំបូងនៅអាយុ ២០ ឆ្នាំ!
៤. Nancy សមាជិកក្រុម MOMOLAND
Nancy កើតនៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០០០ ដែលធ្វើឱ្យនាងក្លាយជាសមាជិកតែមួយគត់របស់ MOMOLAND ដែលកើតនៅឆ្នាំនោះ នាងបង្ហាញខ្លួនដំបូងនៅអាយុ ១៦ ឆ្នាំ!
៥. Yeji សមាជិកក្រុម ITZY
Yeji កើតនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០០០ ដែលធ្វើឱ្យនាងក្លាយជាសមាជិកម្នាក់ ក្នុងចំណោមសមាជិកពីរនាក់របស់ក្រុម ITZY ដែលបានកើតនៅឆ្នាំនោះ នាងក៏បង្ហាញខ្លួនដំបូងនៅអាយុ ១៨ ឆ្នាំដែរ!
៦. Heejin សមាជិកក្រុម LOONA
Heejin កើតនៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០០០ ដូច្នេះនាងមានពេលច្រើនខែទៀត មុននឹងនាងមានអាយុ ២១ ឆ្នាំ នាងបង្ហាញខ្លួនដំបូងនៅអាយុ ១៧ ឆ្នាំ!
៧. Aisha សមាជិកក្រុម EVERGLOW
Aisha កើតនៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០០០ ដូច្នេះនាងក៏មានពេលច្រើនខែទៀត មុនពេលនាងឈានដល់អាយុ ២១ឆ្នាំ នាងបង្ហាញខ្លួនដំបូងនៅអាយុ ១៨ ឆ្នាំ!
៨. Lia សមាជិកក្រុម ITZY
Lia គឺជាសមាជិកទី ២ របស់ក្រុម ITZY ដែលកើតក្នុងឆ្នាំ ២០០០ ដោយមានថ្ងៃកំណើតនៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០០០ នាងក៏បានបង្ហាញខ្លួនជាលើកដំបូងនៅអាយុ ១៨ ឆ្នាំ!
តើតារាស្រីកើតឆ្នាំ ២០០០ រូបណាជា Idol របស់អ្នក?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]