ហាណូយ៖ កាលពីព្រឹកថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៩ករណីបន្ថែមទៀត នៅទីក្រុងហាណូយ និងតំបន់ស្ថិតនៅខេត្តភាគខាងជើងមួយចំនួន ដែលទាំងអស់នេះជាប់ទាក់ទងទៅនឹងករណីឆ្លងក្នុងសហគមន៍ចុងក្រោយបង្អស់។
ករណីឆ្លងថ្មីៗនេះរួមមាន ៣ករណី គឺជាអ្នកមានទំនាក់ទំនងជាមួយអ្នកជំងឺកូវីដ១៩ម្នាក់ វ័យ ៣១ឆ្នាំ ជាបុគ្គលិកអាកាសយានដ្ឋានអន្តរជាតិ Van Don ក្នុងខេត្ត Quang Ninh ដែលបានឆ្លងជំងឺនេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅ។ ដោយឡែក ៦ករណីផ្សេងទៀត គឺឆ្លងពីស្ដ្រីវ័យ ៣៤ឆ្នាំ ដែលធ្វើការឲ្យក្រុមហ៊ុន Vietnam Poyun Electronics Co., Ltd ស្ថិតនៅទីក្រុង Hia Duong ខេត្ដ Hai Duong ជាខេត្ដដែលគាត់រស់នៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបថា ទីក្រុង Chi Linh ដែលមានប្រជាជនប្រហែល ២២០,០០០នាក់ ត្រូវបានអាជ្ញាធរវៀតណាមបិទមិនឱ្យមានការធ្វើដំណើរចេញក្រៅ ខណៈផ្នែកផ្សេងទៀតនៃខេត្ដ Hai Duong បានអនុវត្តវិធានការរក្សាគម្លាតនៅកម្រិតផ្សេងៗគ្នា ដោយអាស្រ័យលើស្ថានភាព ថាវាធ្ងន់ធ្ងរ ឬយ៉ាងណា។ បច្ចុប្បន្ន ប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១,៦៥១ករណី ស្លាប់ ៣៥ករណី ហើយក្នុងនោះមាន ១,៤៣០ករណីបានជាសះស្បើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]