កូរ៉េខាងត្បូង ៖ ដោយយោងតាមរបាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់ ET Today កាលពីថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២១ បានរាយការណ៍ឲ្យដឹងថា អ្នកម៉ាក់របស់ Tzuyu សមាជិកក្រុមចម្រៀង TWICE បន្ទាប់ពីចូលប្រមូលសម្ភារៈមួយចំនួនដូចជា អាល់ប៊ុមដែលមានហត្ថលេខារបស់សមាជិក TWICE ដើម្បីយកបរិច្ចាគដូចរាល់ដង ស្រាប់លោកស្រីបានរកឃើញថា អាល់ប៊ុមមួយចំនួនបានបាត់ពីផ្ទះ។

ជាក់ស្ដែងរបស់របរ ដែលម៉ាក់របស់ Tzuyu ប្រមូលបានរួមមានពេលនេះគឺមាន Photo Card ចំនួន ៦២ អាល់ប៊ុមចំនួន ១១ និង Photo Book ចំនួន ២ ដែលមានហត្ថលេខារបស់សមាជិក TWICE ទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ម៉ាក់របស់ Tzuyu ក៏បានរកឃើញរបស់ដែលបានបាត់ទាំងនេះ មានដាក់លក់នៅលើប្រព័ន្ធអ៊ីធើណែត ហើយអ្នកស្រីក៏បានរាយការណ៍ប្រាប់ប៉ូលីស។

ក្រោយស៊ើបអង្កេតខាងប៉ូលីសក៏បានរកឃើញ ជនដៃដល់គឺជាលោកស្រី Wang ដែលជាអ្នកមើលថែផ្ទះរបស់តារាចម្រៀងស្រី Tzuyu ផ្ទាល់តែម្ដង ហើយក៏ចាប់ឃាត់ខ្លួនភ្លាមៗ ពីបទលួចសម្ភារៈខាងលើនេះទៅលក់។

យ៉ាងណាមិញ អ្នកមើលថែផ្ទះរូបនេះ មិនបានសារភាពពីមូលហេតុពិតប្រាកដ នៃបទឧក្រិដ្ឋនេះទេ ដូច្នេះនាងត្រូវបានកាត់ទោសពីបទលួច និងត្រូវបង់ប្រាក់ធានាប្រមាណ ៧១៩ ដុល្លារ។

គួរបញ្ជាក់ផងដែរថា ម៉ាក់របស់ Tzuyu លោកស្រីក៏អាចយកបានមកវិញ នូវរបស់របរមួយចំនួនដែលបានបាត់ទៅ៕

ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖

Tzuyu
Tzuyu
Tzuyu
រូបភាពសម្ភារៈរបស់ TWICE  ដែលលោកស្រី Wang យកទៅលក់
លោកស្រី Wang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]