កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ តារាចម្រៀងទោលស៊ិចស៊ីប្រចាំវិស័យកម្សាន្តតន្រ្តី K-pop នាង HyunA បានវិញត្រលប់មកវិញនឹងអាល់ប៊ុមថ្មី ថែមទាំងបានទម្លាក់វីដេអូបទចម្រៀងគោល ជាមួយសាច់ភ្លេងកន្រ្តាក់អារម្មណ៍ និងក្បាច់រាំរស់រវើក បានទទួលការកោតសរសើរជាខ្លាំងពីសំណាក់អ្នកគាំទ្រ។

ជាក់ស្តែង នៅលើគណនីអ៊ីនស្តារក្រាមតារាច​ម្រៀងទោល លោក Psy ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ផលិតកម្មរបស់តារាចម្រៀងស្រីខាងលើនេះ ក៏បានបញ្ចេញវីដេូអូឃ្លីបខ្លីមួយ ដែលជួយឃោសនាអ្នកចម្រៀង ស្ថិតនៅក្រោមផលិតកម្មរបស់ខ្លួន ជាមួយការរាំត្រាប់តាមចំណងជើងថា I'm not Cool បែបកំប្លែង គួរឲ្យអស់សំណើចផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងវីដេអូននោះ ត្រូវបានអ្នកតាមដាន​ ក៏ដូចជាអ្នកគាំទ្រ ចាប់អារម្មណ៍ភ្លាមៗតែម្តង ទៅលើរូបរាងថ្មីរបស់ តារាប្រុសលេងមាឌរូបនេះ មើលទៅពិតជាប្លែក និងបានលើកឡើងថា តើលោកបានសម្រកទម្ងន់ឬយ៉ាង ព្រោះត្រូវបានហ្វេនៗ កត់សម្គាល់ថា រូបលោកមើលទៅ មានរាងតូច ស្លឹមជាងមុន៕

ចង់ដឹងទេថា តើលោកសម្រកគីឡូមែនឬយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

HyunA
Psy ពីមុន
Psy បច្ចុប្បន្ន
វីដេអូ Psy រាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]