កូរ៉េខាងត្បូង​ ៖ ការរស់នៅជាមួយគ្នា ជាក្រុម​មួយ ប្រាកដណាស់ថាត្រូវទាមទារឲ្យចេះយោគយល់គ្នា ស្រលាញ់គ្នា និងការអត់ឱនឲ្យគ្នាទៅវិញទៅមក ទើបក្រុមមួយនោះ អាចបន្តរស់នៅជាក្រុមមួយដ៏ល្អបានយូរអង្វែង។

ទន្ទឹមនឹងនោះ ការបង្កើតភាពសប្បាយរីករាយជាមួយគ្នានៅក្រុម ក៏ជារឿងសំខាន់ណាស់ដែរ អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺ មិនថាក្រុមតារាចម្រៀងណាទេ សមាជិកម្នាក់ៗតែងតែមានអត្តចរិតខុសៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Suga

ជាក់ស្តែង ដូចជាក្រុមតារាចម្រៀងប្រុស BTS ជាដើម បើគិតមកដល់ឆ្នាំ ២០២១ នេះពួកគេរស់នៅជាមួយគ្នាចូល ៨ ឆ្នាំមកហើយ អត្តចរិតពួកគេក៏ខុសៗគ្នាដែរ ហេតុនេះហើយ ទើបអ្នកគាំទ្ររបស់ពួកគេ បានដាក់រហ័សនាមឲ្យពួកគេម្នាក់មួយថែមទៀតផង។ ក្នុងនោះរហ័សនាមរបស់ Suga គឺ Swag Suga ដោយសារតែលោកតែងតែបញ្ចេញប្រតិកម្មបែបនេះ ដាក់សមាជិកក្នុងក្រុម។

ខាងក្រោមនេះ ជាប្រតិកម្មដែល Suga តែងតែធ្វើដាក់សមាជិក៕

សូមទស្សនាវីដេអូ និងការបង្ហាញខាងក្រោម ៖

១. ការឆ្លើយតបរបស់ Suga នៅពេល RM ចាប់ផ្តើមនិយាយភាសាអង់គ្លេស

RM ចេះភាសាអង់គ្លេសយ៉ាងស្ទាត់ ហើយ RM ចាប់ផ្តើមនិយាយភាសាអង់គ្លេសភ្លាមៗ ពេលដែលជួប Suga ធ្វើឲ្យ Suga មានភាពច្របូលច្របល់ ព្រោះតែស្តាប់មិនយល់ Suga ក៏បានដាក់ម្រាមដៃកណ្តាលរបស់លោកទៅ RM ធ្វើឲ្យ RM សើចឡើង ហើយក៏ចាប់ផ្តើមនិយាយភាសាកូរ៉េវិញ។

ការឆ្លើយតបរបស់ Suga នៅពេល RM ចាប់ផ្តើមនិយាយភាសាអង់គ្លេស

២. Suga បដិសេធការឱបរបស់ V

V ចូលចិត្តបង្ហាញសេចក្តីស្រលាញ់ ចំពោះសមាជិកក្នុងក្រុម ហើយ Suga មិនតែងតែទទួលយកវាទេ។ 

V ធ្លាប់បានព្យាយាមឱប Suga ប៉ុន្តែ Suga នៅតែបដិសេធ រហូតទីបំផុត Suga ក៏ព្រមចុះចាញ់ហើយឲ្យ V ​អាចឱបលោកបាន។

Suga បដិសេធការឱបរបស់ V

៣. ប្រតិកម្មរបស់ Suga នៅពេលដែលមើលវីដេអូកំប្លែងរបស់ Jungkook

J-Hope និង Suga ធ្លាប់ធ្វើការប្រកួតប្រជែង “កុំសើច” ហើយវីដេអូមួយចំនួនដែលពួកគេបានមើលគឺ វីដេអូកំប្លែងចាស់ៗរបស់ Jungkook បន្ទាប់ពីបានមើល Suga បាននិយាយបែបលេងសើចថា “ខ្ញុំមិនស្គាល់គេ (Jungkook)ទេ”។

 ប្រតិកម្មរបស់ Suga នៅពេលដែលមើលវីដេអូកំប្លែងរបស់ Jungkook

៤. ប្រតិកម្មរបស់ Suga ចំពោះការរាំរបស់ RM

នៅពេលដែល BTS បានចូលរួមក្នុងកម្មវិធី Weekly Idol ពេលនោះ RM បានសម្រេចចិត្តបង្ហាញការរាំរបាំបែបកំប្លែង ដើម្បីទទួលបានការស្រលាញ់ពីអ្នកគាំទ្រ ហើយសមាជិកគ្រប់គ្នាបានសើចដោយទប់មិនបាន ជាពិសេសគឺ Suga តែម្តង។

ប្រតិកម្មរបស់ Suga ចំពោះការរាំរបស់ RM

៥. ប្រតិកម្មរបស់ Suga នៅពេល J-Hope ធ្វើឱ្យលោកភ្ញាក់ពីដំណេក

Jhope បានធ្វើការរំខានការគេងរបស់ V តែចៃដន្យបានបណ្តាលឲ្យ Suga ដែលគេងក្បែនោះភ្ញាក់ Suga បានប្រើពាក្យអសុរសភ្លាមៗទៅកាន់ Jhope ធ្វើឲ្យ V និង Jhope បានសើចឡើងព្រមគ្នា៕

ប្រតិកម្មរបស់ Suga នៅពេល J-Hope ធ្វើឱ្យលោកភ្ញាក់ពីដំណេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]