ភ្នំពេញ៖ កញ្ញា ឌីលីកា ដែលប្រិយមិត្ត ជាពិសេសហ្វេនៗរបស់អ្នកនាងបានធ្លាប់ដឹង និងស្គាល់ថា កញ្ញា ជាអតីតបវរកញ្ញាកម្ពុជាមួយរូប ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia ២០១៨ ដោយបានក្លាយជាម្ចាស់គ្រងមកុដនៅក្នងកម្មវិធីផងដែរ។
ងាកមើលមកជីវិតឯកជនរបស់កញ្ញាវិញ ថ្មីៗនេះ តាមរយ:គេហទំព័រហ្វេសប៊ុកផ្លូវការរបស់កញ្ញាផ្ទាល់ បានបង្ហោះរូបថតត្រៀមសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកនាង និងគូស្នេហ៍ ដោយបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេស ប៊ុកផ្ទាល់តែម្តង។
យ៉ាងណាមិញ ចំពោះអានាគតសា្វមីរបស់កញ្ញា ផ្ទាល់ក៏បានបង្កជាការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ នៅក្នុងបណ្តាញសង្គមដោយហេតុថា អានាគតស្វាមីរបស់អ្នកនាងបងរហូតដល់ទៅច្រើនឆ្នាំ ប៉ុន្តែយោងតាមគេហទំព័រហ្វេសប៊ុក របស់កញ្ញា បានបង្ហោះសារចាក់ដោត ដោយបានបង្ហាញពីទំនាក់ទំនងស្នេហ៍រវាងកញ្ញា និងគូរស្នេហ៍យ៉ាងដូច្នេះថា:
យោងតាមសំណេរនេះ ទោះបីជាអានាគតស្វាមីរបស់កញ្ញា បងកញ្ញាច្រើនឆ្នាំក៏ពិតមែន តែកញ្ញាពិតជាមានទំហំចិត្តស្រឡាញ់ដល់ស្វាមីរបស់អ្នកនាងយ៉ាងធំធេង។
គួរបញ្ជាក់ផងដែរថា ពិធីមង្គលការរបស់កញ្ញា និងស្វាមី និងគ្រោងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែកុម្ភ: នាភោជនីយដ្ឋាន ពិភពថ្មីសែនសុខ រាជធានីភ្នំពេញ ដោយមានភ្ញៀវប្រមាណជាង៧០តុ៕
ខាងក្រោមនេះ ជារូបថតPre-wedding របស់កញ្ញា និងអានាគតស្វាមីរបស់កញ្ញាដ៏សែនស្វីត៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]