ភ្នំពេញ៖ ក្រុមហ៊ុន LG Electronic និង ក្រុមហ៊ុន ជីហ្គៀ គ្រុប ( GGear Group ) បានរៀបចំសិក្ខាសាលាអំពីការពង្រឹងជំនាញបន្ថែម លើបច្ចេកទេសក្នុងការដំឡើងម៉ាស៊ីនត្រជាក់ LG ជូនដល់ក្រុមជាងអ្នកជំនាញដំឡើងម៉ាស៊ីនត្រជាក់តាមតំបន់នីមួយៗ ផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមប្រមាណជាង១០០នាក់ ។

រូបភាពនៅក្នុងសិក្ខាសិលា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីបច្ចេកវិទ្យាថ្មីៗ របស់ម៉ាស៊ីនត្រជាក់ ព្រមទាំងបច្ចេកទេសដំឡើងឲ្យត្រឹមត្រូវតាមស្ដង់ដារ និងការផ្ដល់សេវាកម្មជូនអតិថិជនប្រកបដោយជំនាញ និង វិជ្ជាជីវៈ។  ជាពិសេសចែករំលែកនូវបទពិសោធន៍ ដែលក្រុមជាងជំនាញទាំងអស់កំពុងតែជួបប្រទះជាមួយបញ្ហាក្នុងពេលការដំឡើងម៉ាស៊ីនត្រជាក់នាពេលបច្ចុប្បន្ន។  

ក្រុមហ៊ុន LG Electronic និង ក្រុមហ៊ុនជីហ្គៀ គ្រុប (GGear Group) នឹងបង្កើតវគ្គបណ្តុះបណ្ដាលជំនាញបន្ថែមក្នុងការដំឡើងម៉ាស៊ីនត្រជាក់ ជូនដល់ក្រុមជាងអ្នកជំនាញដំឡើងម៉ាស៊ីនឲ្យបានច្រើន តាមដែលអាចធ្វើទៅបានគ្រប់ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា៕​

រូបភាពនៅក្នុងសិក្ខាសិលា
រូបភាពនៅក្នុងសិក្ខាសិលា 
រូបភាពនៅក្នុងសិក្ខាសិលា 
រូបភាពនៅក្នុងសិក្ខាសិលា 
រូបភាពនៅក្នុងសិក្ខាសិលា 
រូបភាពនៅក្នុងសិក្ខាសិលា 
រូបភាពនៅក្នុងសិក្ខាសិលា 
រូបភាពនៅក្នុងសិក្ខាសិលា 
រូបភាពនៅក្នុងសិក្ខាសិលា 
រូបភាពនៅក្នុងសិក្ខាសិលា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]