ចិន៖ កាលពីថ្ងៃទី២៩ ខែមករា កន្លងទៅនេះ បានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីរឿងរ៉ាវដ៏កក្រើកដែល តារាប្រុសប្រចាំប្រទេសចិនមួយរូប ឈ្មោះថា Doan Hao Nam បានប្រើប្រាស់អំពើហិង្សាវាយដំសង្សារខ្លួនជាប្រចាំ។
ក្នុងនោះដែរ យោងតាមប្រភពប្អូនស្រី នារីជាអតីតសង្សារបានបង្ហើបថា តារាប្រុសរូបនេះ បើមើលពីសម្បកក្រៅពិតជាមានមុខមាត់រូបរាងសង្ហា គួរឲ្យគោរពខ្លាំង ប៉ុន្តែ សន្ដានខាងក្នុងគឺគួរឲ្យខ្ពើមរអើម។ កាលរួមរស់ជាសង្សារ តារាប្រុសសង្ហារូបនេះ បានរស់នៅក្នុងផ្ទះ ក៏ដូចជាចាយលុយអតីតសង្សារដោយ មិនសំចៃដៃថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលសំខាន់ Doan Hao Nam តែងតែប្រើអំពើហិង្សាវាយដំទៅលើសង្សារដោយគ្មានហេតុផល និងរឿងអត់ប្រយោជន៍ជាដើម។ លើសពីនេះ ពេលដែលតារាប្រុសរូបនេះ មានភាពតាងតឹងមិនសប្បាយចិត្ត ក៏មកជះកំហឹង ដាល់មិត្តស្រីចំកណ្ដាលមុខ ជាច្រើនជាលើកច្រើនសា។ បន្ថែមពីនេះ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺ មានមិត្តភក្ដិម្នាក់បានបង្ហើបថា រូបលោក ធ្លាប់ច្រាននារីម្នាក់នោះ ឲ្យធ្លាក់ពីលើកាំជណ្ដើរ ដល់ថ្នាក់ត្រូវអង្គុយលើរទេះរុញ រយៈពេលកន្លះខែទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីមានរឿងរ៉ាវដ៏ចម្រូងចម្រាស់នេះ តារាប្រុសរូបសង្ហាបេះដូងខ្មៅរូបនេះ បានចេញមុខមកបកស្រាយថា៖
មកទល់នឹងពេលនេះ រឿងរ៉ាវមួយនេះនៅតែជាប្រធានបទដ៏ក្ដៅគគុកក្នុងវិស័យកម្សាន្ត ព្រមទាំងទស្សនិកជននិងអ្នកកាសែតជាច្រើនដដែល។ បើទោះបីជារឿងមួយនេះ មិនទាន់បានលាតត្រដាងការពិត ឬជាការបង្កាច់បង្ខូចយ៉ាងណា ប៉ុន្តែ ពិតជាមានផលប៉ះពាល់យ៉ាងខ្លាំង ដល់កេរ្ត៍ឈ្មោះតារារូបនេះ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]